ពិតអត់???...អតីតបេក្ខជនក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ ប្អូនប្រុស ទួន ឆានឈុន ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ដោយសារតែ...(មានវីដេអូ)
បើយោងតាមព័ត៌មានក្នុងស្រុកមួយបានចុះផ្សាយពី អតីតបេក្ខជនក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ ប្អូនប្រុស ទួន ឆានឈុន ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារហើយ ដោយសារតែប្អូនបែកគំនិតជិះម៉ូតូឆក់ទូរស័ព្ទតាមផ្លូវ ហើយប្អូនត្រូវបានគេចាប់បានក្នុងសកម្មភាពឆក់ទូរស័ព្ទមួយកន្លែងជាមួយនឹងគូកននៅម្ដុំអូរឫស្សី កាលពី២ខែមុន។ មានការទម្លាយថាអតីតបេក្ខភាពផ្កាយរះក្នុងសួនល្បីឈ្មោះរូបនេះ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃសរ បន្ទាប់ពីតុលាការចេញដីការអោយជាប់គុករយៈពេល៣ឆ្នាំ។ នៅក្នុងចាប់បានប្អូនធ្វើសកម្មភាពឆក់ប្លន់នោះ បើទោះជាមានការផ្សាយផ្ទាល់ពីវេបសាយមួយចំនួន តែប្រហែលជាគ្មានការចាប់អារម្មណ៍ថាប្អូនគឺ ទួន ឆានឈុន នោះឡើយ ទើបដំណឹងពេលនោះមិនសូវមានការភ្ញាក់ផ្អើល។






ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។