ឆ្អែតបាយ ! ឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ គួរឲ្យរន្ធត់ពេក តារាចម្រៀង វ៉ាន់ នីឡា ទ្រាំមិនបាន ចេញមកនិយាយចំៗទៅកាន់ជនបង្ករបែបនេះ...
Heang
-

ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣:៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។

សូមជម្រាបជូនថា ករណីលោក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បើករថយន្តបុករះបណ្ដាលឲ្យមានអ្នកស្លាប់ និងរបួស កាលពីរសៀលថ្ងៃទី១៥ ឧសភា ២០២៥ នៅក្បែរក្រសួងមហាផ្ទៃ ការវាស់កម្រិតជាតិអាកុល គឺរកឃើញ 0.35 មីលីក្រាមក្នុងមួយលីត្រខ្យល់។

ដោយឡែកបន្ទាប់ពីបានឃើញហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះកើតឡើងស្រាប់តែតារាចម្រៀង វ៉ាន់ នីឡា បានពោលពាក្យប៉ុន្មានម៉ាត់ទៅកាន់ជនបង្ករដូច្នេះថា ៖ «មានដល់ចៅហើយនៅភ្លើតភ្លើនទៀត ចាស់គេត្រឹមត្រូវគេប្រដៅក្មេងតែអ៊ុំអោយក្មេងប្រដៅមួយប្រទេស.. » ។ 

គួរបញ្ជាក់ផងដែរថា ចែងនៅក្នុងមាត្រា ៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ១៥ លានរៀល។

អំពើល្មើសខាងលើនេះ ត្រូវផ្តន្តាទោសដាក់ពន្ធនាគារពី ២ ឆ្នាំ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ២៥ លានរៀល កាលបើអំពើនេះបានប្រព្រឹត្តក្នុងករណីណាមួយ ដូចខាងក្រោម៖

ក. បើកបរដោយគ្មានបណ្ណបើកបរ ឬមានបណ្ណបើកបរតែមិនត្រឹមត្រូវតាមប្រភេទយានយន្ត

ខ. ស្ថិតក្នុងស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុលចាប់ពី ០,៤០ មីលីក្រាមក្នុងមួយលីត្រខ្យល់ ឬចាប់ពី ០,៨០ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ

គ. បណ្តាលឲ្យស្លាប់មនុស្សច្រើននាក់

ឃ. រត់គេចខ្លួនពីកន្លែងកើតហេតុក្នុងគោលបំណងគេចវេសពីការទទួលខុសត្រូវ៕