កម្ពុជា មិនចង់ធ្វើសង្គ្រាម ប៉ុន្តែក៏មិនខ្លាចធ្វើសង្គ្រាមដើម្បីការពារទឹកដីមិនឱ្យបាត់បង់សូម្បីតែមួយមីលីម៉ែត្រ
សម្ដេចធិបតី ថាកម្ពុជាមិនចង់ធ្វើសង្គ្រាមទេ តែក៏ព្រមានថៃថា កងទ័ព និងសព្វាវុធរបស់កម្ពុជា បានត្រៀមរួចជាស្រេច ដើម្បីការពារទឹកដី មិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រឡើយ។ សម្ដេចធិបតី ថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងទិវាមច្ឆាជាតិ។

សម្ដេចធិបតី ព្រមានទៅកាន់ថៃ ដូច្នេះ៖«យើងមិនប្រើកម្លាំងបាយទេ ប៉ុន្តែកុំគិតថាកម្ពុជាខ្លាចឱ្យសោះ កងទ័ពកម្ពុជា ត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួចជាស្រេច ដើម្បីការការពារបូរណភាពទឹកដីមិនឱ្យបាត់បង់មួយមីលីម៉ែត្រទេ»។
សម្ដេចធិបតី ប្រាប់ជនបរទេសថា កម្ពុជា គ្មានចេតណាណាមួយ ឬភាពក្លាហានទៅដណ្ដើមទឹកដីប្រទេសជិតខាងឡើយ ប៉ុន្តែកម្ពុជាមានភាពក្លាហានគ្រប់គ្រាន់ក្នុងការពារទឹកដីរបស់ខ្លួនមិនឱ្យឈ្លានពានបាននោះឡើយ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។