ទីបំផុតអ្នកស្នងតំណែង OPPO Reno13 Series 5G បានមកដល់ហើយ! ធានាថាលើកនេះកាន់តែថ្មី កាន់តែប្លែក និងទាក់ទាញទ្វេដង។ដូចនេះ តើនឹងមានអ្វីថ្មីសម្រាប់ OPPO Reno14 Series ជំនាន់ថ្មីដែលធ្វើឲ្យគ្រប់គ្នាទន្ទឹងរង់ចាំយ៉ាងនេះ? ថ្មីៗនេះបើយោងតាម Facebook Page របស់ OPPO ប្រចាំទីផ្សារប្រទេសកម្ពុជាបានកំពុងត្រៀមខ្លួនវាយលុកទីផ្សារស្មាតហ្វូន ហើយរាល់ពេលដែលឮដល់ Reno Series យើងទាំងអស់គ្នាតែងតែនឹកឃើញដល់សមត្ថភាពកាមេរ៉ា និងការឌីហ្សាញមុនគេបង្អស់តែម្តង។



ជាការពិតណាស់ លើកនេះសម្រាប់ OPPO Reno14 Series ប្រាកដជាមិនធ្វើឲ្យយើងទាំងអស់គ្នាខកចិត្តនោះទេ បើយោងតាមប្រភពព័ត៌មានបច្ចេកវិទ្យាល្បីៗជុំវិញពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរចនាឌីហ្សាញដ៏អស្ចារ្យលើខ្នងខាងក្រោយរបស់ស្មាតហ្វូនមួយនេះ ដោយវាបានរំលេចស្ទីលរចនាបែប កន្ទុយទេពមច្ឆា ឬកន្ទុយត្រី ពណ៌ប្រដេញគ្នាយ៉ាងស្រស់ស្អាត ប្លែកពីគេតែមួយគត់ដែលផ្តល់នូវសោភ័ណភាពកាន់តែស្រស់ស្អាត និងប្រកបដោយភាពថ្លៃថ្នូររាល់ពេលចាប់កាន់។


ក្រៅពីការចនាបែបកន្ទុយទេពមច្ឆា តើ OPPO Reno14 Series មានអ្វីដែលពិសេសទៀត? តើមានបញ្ហាអ្វីដែលតែងតែកើតឡើង? ជាមួយស្មាតហ្វូនមួយនេះវាបាននាំមុខជាមួយមុខងារថ្មីគឺ AI Flash Photography ឬថតរូបស្អាតជាមួយ AI Flash អ្នកជំនាញថតរូបនៅពេលយប់។ សម្រាប់មុខងារនេះវាជួយឲ្យយើងមានភាពរស់រវើក រូបភាពកាន់តែច្បាស់ និងកាន់តែស្រស់ស្អាតគ្រប់ពេលវេលា។ ជាពិសេសសម្រាប់អ្នកចូលចិត្តលេងយប់ៗ កម្មវិធីជប់លៀង ឬដើរកម្សាន្តតាមផ្លូវដែលជាពេញនិយមសម្រាប់មិត្តៗយុវវ័យ។

បើនិយាយដល់ការថតរូប OPPO ក៏មិនភ្លេចបំពាក់នូវមុខងារថតក្នុងទឹកដែលអាចផ្តិតយករូបថតក្រោមទឹកបានភ្លឺច្បាស់ពណ៌ស្រស់ស្អាតធម្មជាតិ ហើយងាយស្រួលជាមួយបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិតកំពូល IP69 ដែលធន់នឹងទឹកជម្រៅរហូតដល់ 2 ម៉ែត្ររយៈពេល 30នាទី។

តោះ! ត្រៀមខ្លួនដើម្បីទទួលអារម្មណ៍រំភើបចិត្តជាមួយ OPPO Reno14 Series 5G នឹងមកដល់ទីផ្សារកម្ពុជាឆាប់ៗនេះ សម្រាប់ព័ត៌មានលម្អិតសូមចូលទៅកាន់ Facebook page ផ្លូវការរបស់ក្រុមហ៊ុន OPPO ៕


