រញ្ជួយដីថ្មី2ដងល្ងាចនិងយប់មិញ បានធ្វើអោយដើមឈើដ៏ធំមួយដើមដួលសង្កត់តង់របស់ប្រជាជនភូមារងគ្រោះដែលបោះតង់ស្នាក់ដោយសារគ្មានផ្ទះសម្បែងត្រូវបំផ្លាញដោយរញ្ជួយដី បណ្តាលអោយ ឪពុកនិងកូន បាត់បង់ជីវិត
ឪពុកនិងកូនម្នាក់បានស្លា.ប់នៅពេលដើមឈើមួយដើមសង្កត់លើជម្រកបណ្ដោះអាសន្នក្នុងទីក្រុង Mandalay ដោយសារការរញ្ជួយដី។

គិតមកដល់ពេលនេះ ជនរងគ្រោះដោយគ្រោះរញ្ជួយដីកម្រិត 5.2រ៉ិចទ័រ បានវាយប្រហារទីក្រុង Mandalayកាលពីយប់មិញមៅ ទីប្រជុំជន Maha Aung Myay, Seinpan Quarter។ក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ឪពុក និងកូនប្រុសម្នាក់បានស្លាប់នៅពេលដែលដើមឈើមួយដើមបានដួលរលំនៅលើជំរុំសង្គ្រោះគ្រោះរញ្ជួយដីនៅវត្ត Abyarama Shwegu ។

ភ្លៀងធ្លាក់ខ្លាំងនៅទីក្រុង Mandalay តាំងពីល្ងាចថ្ងៃទី18ឧសភា រហូតដល់យប់ ស្រាប់តែមានការរញ្ជួយដីជាលើកទី2 នៅវេលាម៉ោង10 និង30នាទីយប់ បណ្តាលឲ្យដើមឈើរលំសង្កត់លើតង់ជំរក។តំបន់ជាច្រើនរបស់ភូមានៅតែរងការរញ្ជួយដីឥតឈប់ ពិសេសខេត្តជាប់ព្រំដែន ខណៈដែលហេដ្ឋារចនាសម្ព័ន្ធដែលរងគ្រោះលើកមុនដោយរញ្ជួយដីនៅមិនទាន់ស្តារឡើងវិញទេ ប្រជាជននៅតែរស់នៅក្រោមជំរករង់ ។




