រន្ធត់ ! បុរសចំណាស់ម្នាក់ផឹកស្រវឹងទាំងថ្ងៃបេីករថយន្ត LEXUS បុ.ករះ​ម៉ូតូនិងកង់បី​ ផ្ទប់ដេីមឈេី​ ស្លា-ប់ម្នា.ក់​ របួ.ស.ធ្ងន់ម្នាក់​ នៅផ្លូវព្រះនរោត្តម​...(មានវិដេអូ)
Heang
-

(ដំណឹងបឋម)​៖ ស្ដែងៗណាស់បុរសចំណាស់ម្នាក់បេីករថយន្ត LEXUS បុករះ​ម៉ូតូនិងកង់បី​ ផ្ទប់ដេីមឈេី​ ស្លា-ប់ម្នាក់​ របួសធ្ងន់ម្នាក់​ នៅផ្លូវព្រះនរោត្តម​ ពីមុខ​អតីតសណ្ឋាគារតាយម៉េង​ រហូតដល់មុខ​ក្រសួងមហាផ្ទៃ​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ នៅវេលាម៉ោងជាង២រសៀល​ ថ្ងៃទី១៥ ខែឧសភា​ ឆ្នាំ២០២៥នេះ​ ភ្លាមៗតៃកុងរថយន្តសង្ស័យស្រវឹងទាំងថ្ងៃ​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន​ នាំទៅ​អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ។ 

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់បងប្រុសម្នាក់ដែលជាអ្នកធ្វើដំំណើរនៅលើដងផ្លូវកើតហេតុការណ៍ខាងលើផ្ទាល់បានបង្ហោះសំណេរដូច្នេះថា  ៖ « ខ្ញុំមិនទាន់បាត់ស្លុតចិត្តទេ សំណាងណាស់មួយជួរតាំងពីស្ពានគេចផុតតែខ្ញុំ គេចផុតមួយស្រូវ ។ ខ្ញុំលឺសម្លេងបុករៈពីក្រោយក៍ក្រឡេកមើលកញ្ចក់ចំហៀង ក៍ងាកចង្កូតមកឆ្វេងទាន់តែមួយស្រូវប៉ុណ្ណោះ  អាណិតអ្នករងគ្រោះណាស់ គ្នាជិះម៉ូតូទន្ទឹមឡានខ្ញុំ ។ សំខាន់អ្នកបើកបរក្នុងអាការៈស្រវឹង ក្រោយហេតុការណ៍គាត់បានប្រាប់ភាគីរងគ្រោះរថយន្តPrius មុខខ្ញុំថាគាត់ជាមន្ត្រីប៉ូលីសនៅក្រសួងមហាផ្ទៃដែរ ។ គាត់ហាក់គ្មានភិតភ័យអីបន្តិច ពេលលោកអធិការមកដល់គាត់ឈរជ្រែងហោប៉ៅ កាន់អាយកូមឡើងហំដដែល ។ សូមសំណូមពរកុំឲ្យមានការអនុគ្រោះដល់ជននេះឲ្យសោះ  សង្វេគអ្នករងគ្រោះណាស់» ៕