លោកគ្រូពេទ្យចិត្តធម៍ម្នាក់នេះ កំពុងត្រូវបានមហាជនកោតសរសើរនូវទឹកចិត្តរបស់គាត់ ក្រោយជួយយកអាសារអ្នកជំងឺរបស់គាត់ដូចសាច់ញ្ញាតិ...(មានវិដេអូ)
Heang
-

ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកឃើញថាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើសកម្មភាពរបស់លោកគ្រូពេទ្យមួយរូប ដោយគាត់បានជួយយកអាសារអ្នកជំងឺរបស់គាត់ម្នាក់ដែលគ្មានសាច់ញ្ញាតិ  ហើយក្នុងនាមជាគ្រូពេទ្យគាត់បានមើលថែអ៊ំស្រីដូចជាសាច់ញាតិរបស់គាត់អញ្ចឹង ។ 

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់លោកគ្រូពេទ្យចិត្តល្អដែលមានហ្វេសប៊ុកឈ្មោះថា ៖ Soy Sovann បានរៀបរាប់ដូច្នេះថា៖« អ្នកជំងឺគ្មានសាច់ជាតិពេលឈឺយកពេទ្យធ្វេីសាច់ញ្ញាតិគាត់ខ្ញុំជួយអុំបានតែបណ្ណឹងទេ អុំ​ពូ​ មីងបេីមានគាត់សាច់ញ្ញាតិគាត់ជួយប្រាប់គាត់ផងឥទ្បូវនេះគាត់សំរាកនៅមន្ទីរពេទ្យ16មករាខេត្តព្រះវិហារ​ ខ្ញុំ​សូមអរគុណ​🙏🙏🙏» ។

 

ជាមួយគ្នានេះដែរបន្ទាប់ពីឃើញវិដេអូនិងខ្លឹមសារដែរលោកគ្រូពេទ្យខាងលើបង្ហោះរួច ឃើញថាមានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានចូលទៅធ្វើការ  ខមមិនអរគុណ និងកោតសរសើរចំំពោះទឹកចិត្តរបស់លោកគ្រូពេទ្យជាបន្តបន្ទាប់ផងដែរ មិនត្រឹមតែប៉ុណ្ណោះការបង្ហោះរបស់លោកគ្រូពេទ្យត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមធ្វើការស៊៊ែរចែករំលែករាប់ពាន់នាក់ផងដែរ ៕ សូមទស្សនាវិដេអូខាងក្រោម៖