ភ្នំពេញ ៖ នៅកាលពី កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅច្រកចេញចូលមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ មានហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនិងរន្ធត់ចិត្តមួយបានកើតឡើងដោយសារតែមាននារីដែលបានធ្លាក់ពីលើអគារ ។

យ៉ាងណាមិញនារីរងគ្រោះក្នុងហេតុការណ៍នេះមានឈ្មោះថា សែត សុជាតៈ កេីតឆ្នាំ២០០៣ មានស្រុកកំណេីតនៅភូមិព្រៃស្វាលិច ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានធ្លា•ក់ពីលេីអគារស្លា.ប់ កាលពីល្ងាចមិញ ។ ជាមួយគ្នានេះដែរបើយោងតាមសារសម្លេងរបស់ជនរងគ្រោះបានឆាតទៅអ្នកស្គាល់គ្នាមុនពេលបាត់បង់ជីវិតនាងបានអោយដឹងថា នាងលង់ខ្លួនចាញ់ល្បែងសុីសងមួយយប់ចាញ់អស់4000$ និង សង្សាចិន ប្រាប់ថាប្រពន្ធគេមកខ្មែរនិងមានរឿងផ្សេងៗជាច្រើនទៀត ហេតុដូច្នេះហើយទើបធ្វើឲ្យនាងគិតខ្លីបញ្ចប់ជីវិតខ្លួនឯងបែបនេះ ។

គួរបញ្ជាក់ផងដែរថាករណីនេះ មានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ហេីយសមត្ថកិច្ចមូលដ្ឋាន មានទាំងនគរបាលប៉ុស្តិ៍ទន្លេបាសាក់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងកម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះអន្តរាគមន៍ និងហ៊ុមព័ទ្ធជុំវិញកន្លែងកេីតហេតុ រងចាំជំនាញកោសល្យវិច័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះពិនិត្យមេីលតាមជំនាញផងដែរ ៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖






