យោងតាមការបង្ហោះរបស់លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅព្រឹកនេះបានអោយដឹងថា ៖ ខ្ញុំបាទ សូមគោរពជូនមហាជនមេត្តាជូនជ្រាបថា ប៉ុន្មានថ្ងៃនេះមានការជជែកវែកញែកច្រើន លើករណីគ្រោះថ្នាក់ចរាចរណ៌ កាលពីរសៀលថ្ងៃ ទី១៥ ០៥ ២៥ មុខក្រសួងមហាផ្ទៃ ធ្វើឲមានអ្នករបស់ធ្ងន់ស្រាលនិងបាត់បង់ជីវិត បង្ករឡើងដោយនគរបាលរាជធានីឈ្មោះ ហ៊ុន ហេង ។

សូមជំរាបជូនថា ភ្លាមៗ ខ្ញុំបាទបញ្ជាឲជំនាញ និង មូលដ្ឋាន ចុះដល់កន្កែងកើតហេតុគឺ ចាត់ចែង ឃាត់ខ្លួនអ្នកបង្ករ សង្រ្គោះ អ្នករបួស និងរៀចចំសណ្ដាប់ធ្នាប់ ។ សូមមហាជនជ្រាបថាច្បាប់គឺមិនបានបែកចែកវណ្ណៈនោះទេ គឺអនុវត្តន៌ដូចគ្នា ស្មើភាពគ្នា (ខ្ញុំបាទមិនដែលលើកលែងទេអ្នកប្រព្រឹត្តបទល្មើស)។

ពេលនេះ ឈ្មោះ ហ៊ុន ហេង បានរៀបចំនីតិវិធីបញ្ជូនទៅតុលាការនាព្រឹកនេះ ព្រមទាំអនុវត្តនៅបទពិន័យនគរបាលជាតិកម្ពុជាបណ្ដេញចេញពីក្របខ័ណផដែរង។ សូម មហាជន ជូនជ្រាបជាព៏តមាននិងសំណូមពរ ដល់អ្នកប្រើប្រាស់មធ្យោបាយលើផ្លូវគ្រប់ប្រភេទ ត្រូវតែចូលរួមគោរច្បាប់ដាច់ខាត ទាំងអស់គ្នា (បើស្រវឹងកុំបើកបរ)។ ខ្ញុំសូមគោរពអរគុណ និង សូមអរគុណបាទ៕




