ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣:៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។



រថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានយន្តជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ។ហេតុការណ៍នេះបង្កឲ្យមានមនុស្សស្លាប់០១នាក់ រងរបួសធ្ងន់០២នាក់ និងរងរបួសស្រាល០៣ស្រាល។



យ៉ាងណាមិញអ្វីដែលកាន់តែគួរអោយស្លុតចិត្តនោះគឺក្រោយបាត់បង់លោកប៉ាជាទីស្រឡាញ់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ខាងលើកូនស្រីរបស់ជនរងគ្រោះបានបង្ហោះសំណេរដូច្នេះថា ៖« បេះដូងកូន ខ្ទេចខ្ទីអស់ហើយ ប៉ាសង្ហាណាស់ ប៉ាមិនព្រមនៅជាមួយកូនអោយយូរជាងនេះ យប់នឹងប៉ាឃ្លាតឆ្ងាយរហូតហើយ លែងវិលវិញហើយ ប៉ាផុតទុកហើយ កូនសូមឧទ្ទិសកុសលអោយប៉ាបានទ្បើងឋានសួគ៌ សូមអោយប៉ាឆាប់បានចាប់ជាតិជាមនុស្សសារថ្មី សូមអោយប៉ាអាយុវែង100ឆ្នាំ កុំបារម្មណ៏ពីកូនអី កូននឹងមើលថែម៉ាក់ នឹងប្អូនៗបន្តរទៀត» ៕





