កីឡាករ ធឿន ធារ៉ា កំពុងទទួលបានការរិះគន់ពីអ្នកគាំទ្រ ក្រោយបែកធ្លាយវិដេអូប្រើប្រាស់...(មានវិដេអូ)
នៅឆ្នាំ ២០២២ ធឿន ធារ៉ា ទទួលបានភាពល្បីល្បាញបន្ទាប់ពីក្លាយជាអ្នកប្រដាល់កម្ពុជាដំបូងគេដែលឈ្នះពាន King Cup លើសង្វៀន Thai Fight ដោយផ្តួលកីឡាករថៃ Saiyok Pumpanmuang ក្នុងការប្រកួតលក្ខណៈអំបោះឆៅ។


បន្ទាប់ពីយកឈ្នះ Saiyok Pumpanmuang និង Beckham Banchamek ស្ថាប័ន Muaythai ពិភពលោក (WMO) បានជ្រើសរើសធារ៉ាជាកីឡាករលេខ១ក្នុងប្រភេទទម្ងន់ middleweight(៧២គីឡូក្រាម៥០០)។ បច្ចុប្បន្ន ធឿន ធារ៉ា ត្រូវបានចាត់ទុកថា ជាកីឡាករគុនខ្មែរលំដាប់កំពូលមួយរូបនៅកម្ពុជា ។


ដោយឡែកអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺពេលនេះ ធឿន ធារ៉ា កំពុងតែត្រូវបានមហានអ្នកគាំទ្រមានការខកបំណងជាខ្លាំងលើរូបគេបន្ទាប់ពី កីឡាកររូបនេះបានបង្ហោះវិដេអូជកបារី អេឡិចត្រូនិច បង្ហុយផ្សែង នៅលើបណ្តាញសង្គម ដោយមហាជនបានចាត់ទុកថានេះគឺជាគំរូមិនល្អដល់សង្គម៕ ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម ៖


ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។