រំភើបជំនួស​ ! លោក សឿន វីតា ត្រូវបានម្ចាស់បំណុលចិត្តធម៍ម្នាក់ យល់ព្រមកាត់បំណុល មិនយកពីលោក ដោយទឹកប្រាក់ច្រើនសន្ធឹក...
Heang
-

បច្ចុប្បន្ន តារាសម្តែងប្រុស សឿន វីតា កំពុងជួបការលំបាកខ្លាំង ដោយសារផុងខ្លួនរឿងរ៉ាវជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ ។ តែទោះជាបែបនេះ លោកនៅតែព្យាយាមប្រកបរបរដោះបំណុលគេ និងបានចេញសារដាស់តឿនមនុស្សមួយចំនួន កុំគិតខ្លី ត្រូវប្រឹងប្រែងតស៊ូបើនៅមានជីវិត។

យ៉ាងណាមិញអ្វីដែលគួរអោយរំភើបជំនួស លោក សឿន វីតា នោះគឺនៅមុននេះបន្តិចលោកបានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា ៖« ថ្ងៃនេះម្ចាស់បំណុលចិត្តបុណ្យរបស់ខ្ញុំឆាតមកថា បងមិនមានអីជួយប្អូនទេ លុយជំពាក់បងសរុបជាង14000$ ចឹងប្អូនសងបងតែ(2000$ )បានហើយលុយដែលនៅសលបងជួយប្អូនបងមិនយកទេ ហើយប្អូនប្រឹងប្រែងបន្តទៀត បងមិនមានអីជួយប្អូនទៀតទេ ហើយបើថ្ងៃណាប្អូនសងគេអស់បងសប្បាយចិត្ត។ ខ្ញុំលឺហើយខ្ញុំពិតជារំភើបខ្លាំងណាស់ មិនដឹងថាខ្ញុំធ្វើបុណ្យអីទេបានខ្ញុំជួបតែមនុស្សដែលមកសង្គ្រោះខ្ញុំ ពេលនេះ។ បើខ្ញុំសងគេអស់ខ្ញុំមានលុយ ខ្ញុំនឹងយកលុយដែលបងជូនខ្ញុំ12000$ ទៅជូនបងវិញដោយការដឹងគុណបងវិញ។ » ។ 

គួររំលឹកផងដែរថា ជុំវិញរឿងរ៉ាវធ្លាក់ខ្លួនដល់​ចំណុចសូន្យ​ តារា​សម្តែង​រូបនេះ ធ្លាប់បានចេញមកទម្លាយការពិតរួចមកហើយ គឺដោយសារតែ​លោក​ចាញ់បោក និងជួយអាសារដល់បុគ្គលមួយចំនួន ដែលជាមនុស្សស្គាល់រាប់អានគ្នានិងមិត្តភក្តិជាដើម ទើបធ្វើឱ្យជីវិតលោកត្រូវដើរដល់ចំណុចមួយពិបាកឥតពណ៌នា ដោយត្រូវប្រឹងប្រកបរបរដើម្បីផ្គង់ផ្គត់គ្រួសារផង និងដោះបំណុលគេផង៕