នាយ ភូ ចេញមុខបកស្រាយរឿងគេចោទថា លោកបាត់មុខពីសិល្បៈ និងបាក់រូបបាក់ឆោម ដោយសារ.គ្រឿ.ង.ញៀ.ន...(មានវិដេអូ)
Heang
-

ភ្នំពេញ៖ ប្រិយមិត្តខ្លះប្រាកដជាស្គាល់ នៅក្នុងអំឡុងឆ្នាំ២០០០ លោក ឡុង វីរៈយុទ្ធ ហៅ​នាយ ភូ ដែលធ្លាប់សម្តែងរឿងជាច្រើន ហើយទទួលបានការគាំទ្រពីមហាជន ដូចជារឿង “ប្រពន្ធខ្ញុំកាចដូចខ្លា” និងរឿង “ភូមិខ្ញុំស្រស់ឆេីតឆាយ” ដោយលោកបាត់ដំណឹងសូន្យឈឹងពីសិល្បៈអស់រយៈពេលជាយូរឆ្នាំមកហើយ។ 

យ៉ាងណាមិញក្រោយបង្ហាញខ្លួនឡើងវិញនៅលើបណ្តាញសង្គម នាយ ភូ បានធ្វើអោយមហាជនអ្នកគាំទ្រជាច្រើនបានមានការភ្ញាក់ផ្អើលបន្ទាប់ពីឃើញរូបលោក បាកសម្រស់ រូបរាងស្គមស្គាំង ហើយជាពិសេសនោះគឺការនិយាយស្តីរបស់គាត់រអាក់រអួលទៅមុខទៅក្រោយ រហូតធ្វើឲ្យអ្នកគាំទ្រមួយចំនួនថាលោកធ្លាប់ប្រើប្រាស់គ្រឿងញៀនថែមទៀតផង ។ 

ជាមួយគ្នានេះដែរចំពោះការប្រើសប្រាស់គ្រឿងញៀនដែលមហាជនមួយចំនួនដាក់ការសង្ស័យទៅលើខ្លួន ត្រូវបាននាយ ភូ ចេញមុខមកបកស្រាយនិងបដិសេធថាលោកមិបានប្រើប្រាស់គ្រឿងញៀននោះទេ លោកបាក់សម្រស់ដោយសារតែលោក ធ្វើការច្រើនកន្លែងមិនបានគេងគ្រប់គ្រាន់ ហើយចំពោះការនិយាយស្តីវិញគឺតាំងពីដើមមកម្លេះគឺលោកនិយាយតែបែបនេះនោះទេ រអាក់រអួលៗ ។ 

ជាចុងក្រោយមហាជនអ្នកគាំទ្រចង់ឃើញតារាសម្តែងដ៏មានទេពកោសល្យរូបនេះវិលត្រឡប់ចូលសិល្បៈវិញផងដែរ ៕ 

ចង់ជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូខាងក្រោម៖