នរណាមិនសរសើរពី តារារ៉េប វណ្ណដា មិនត្រឹមតែ ឆាប់ទទួលបានប្រជាប្រិយភាពនោះទេ រូបលោកក៏ក្លាយជា តារាដែលគេឯងសរសើរឈរឈ្មោះបោះសម្លេងបានច្រើនឆ្នាំ មិនព្រមស្រកស្រុះចំនួនអ្នកគាំទ្រទាល់តែសោះហើយបច្ចុប្បន្ននេះលោកត្រូវបានអ្នកគាំទ្រចាត់ទុកថាជា កំពូលតារារ៉េបលំដាប់ជួរមុខនៅក្នុងប្រទេសកម្ពុជាថែមទៀតផង ។

យ៉ាងណាមិញអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺនៅមុននេះបន្តិច វណ្ណដា បានបង្ហោះនៅក្នុងបណ្តាញសង្គមរបស់លោកដោយបង្ហាញនូវដំណឹងដ៏រីករាយមួយសម្រាប់អ្នកគាំទ្ររបស់ខ្លួនដោយ “Swing the sword” បានធ្វើការទាក់ទងមក វណ្ណដា ផ្ទាល់ ដោយចង់សហការណ៍ផលិត music ជាមួយ វណ្ណដា ដោយមើលឃើញថា បទចម្រៀង វណ្ណដា ឡូយៗ ហើយម្ចាស់គណនីនេះគឺជា main producer របស់ 21 savage ដែលអ្នកទាំងអស់គ្នាស្គាល់ហើយគឺម្ចាស់បទ alot , redrum , ricflair drip, bank account មិនត្រឹមតែប៉ុណ្ណោះគាត់គឺបាន ផលិតបទផ្សេងៗទៀតដែលទើបនឹងចេញថ្មីៗនេះគឺ Blick sum (latto& playboi carti) , now were strangers (central cee) ។

គួរបញ្ជាក់ផងដែរថា Main producer អ្នកផលិតចម្រៀង របស់ 21 savage លោក“Swing the sword”ជាផលិតករ HipHop លំដាប់ពិភពលោក បានមើលឃើញពីសមត្ថភាពរបស់ វណ្ណដា ហើយ ខ្មែរយើងត្រៀមខ្លួននឹងក្លាយជាតារាល្បីល៉ដាប់ពិភពលោក សម័យ វណ្ណដា ៕


