ធ្វើគុណបានទោស ! លោក អុឹម ជីវ៉ា សម្តែងការអន់ចិត្ត ខំជួយថតផ្សព្វផ្សាយអោយ នាយ ភូ ទទួលការគាំទ្រឡើងវិញ ស្រាប់តែត្រូវបងប្អូនបង្កើតនាយ ភូ ធ្វើបែបនេះដាក់ខ្លួន...
Heang
-

ដូចដែលប្រិយមិត្តបានដឹងហើយថានៅកាលពីប៉ុន្មានថ្ងៃមុននេះលោក អុឹម ជីវ៉ា បានបង្ហោះរូបថតរបស់តារាសម្តែងលោក ឡុង វីរៈយុទ្ធ ហៅ​នាយ ភូ ដែរបានធ្លាក់ខ្លួនមកធ្វើការរត់តុ បន្ទាប់មកតារាសម្តែងប្រុសរូបនេះ ហាក់បីទទួលបានការចាប់អារម្មណ៍ឡើងវិញរហូតមានគេជួលទៅផ្សព្វផ្សាយផលិតផលថែមទៀតផថ ។ 

យ៉ាងណាមិញអ្វីដែលកាន់តែគួរអោយភ្ញាក់ផ្អើលនោះ បន្ទាប់ពីជួយឲ្យនាយ ភូ ទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជនវិញនោះស្រាប់តែលោក  អុឹម ជីវ៉ា មានបញ្ហាជាមួយនិងក្រុមគ្រួសាររបស់នាយ ភូ នេះបើយោងតាមការលើកឡើងរបស់លោក បានរៀបរាប់ដូច្នេះថា ៖ «រឿងហួសចិត្តពេលខ្ញុំជួយនាយភូ! ..ពេលខ្ញុំបង្ហោះរូបនាយភូ ដំបូងចង់ជួយនិងអាណិតគាត់ តែត្រូវក្មួយនិងបងប្អូនបង្កើត និងគ្រួសារនាយភូ ប្រតិកម្ម ដៀល ជេខ្ញុំថា យកនាយភូ មកធ្វើទាក់ទាញចំណាប់អារម្មណ៍ ចង់ល្បី🤪 ហើយអោយខ្ញុំជួយលុបចោលរូបភាពជាបន្ទាន់ ហាក់បីដូចចង់បញ្ជាក់ឬខ្លាចរឿងអ្វីម្យ៉ាង ! ពេលនោះខ្ញុំមិនព្រមលុបតាមការសំនូមពរឡើយព្រោះគីតថា បើខ្ញុំលុបស្មើនិងផ្សាយពត៌មានមិនពិត ដូចនេះខ្ញុំមិនព្រមលុបឡើយ ។

ខ្ញុំដឹងពត៌មាននាយភូ គឹតាមរយៈមេធាវីខ្ញុំម្នាក់ដែលគាត់ ២នាក់ប្តីប្រពន្ធ ឃើញ នាយភូ កំពុងរត់តុ ហើយមេធាវីខ្ញុំគាត់អាណិត ក៏ជួយសុំម្ចាស់ហាង អោយប្រាប់នាយភូ ដើម្បីធ្វើការសម្ភាសន៍ និងបង្ហោះ ! ហើយម្ចាស់ហាងនិងនាយភូ ក៏យល់ព្រម ក្រោយការបង្ហោះមិនដល់ ១ម៉ោងផង ក៏មាន ការឆាត និង មកសុំលេខ ដោយ អះអាងថា ជាក្មួយ និងជាបងប្អូន ហើយសុំអោយជួយលុបជាបន្ទាន់. ! តែខ្ញុំឆ្លើយទៅវិញថាអត់លុបទេ ព្រោះមិនមែនជាអនិតិជនដែលត្រូវសុំច្បាប់ឬការអនុញ្ញាតិពីអាណាព្យាបាល ព្រោះនាយភូ ធំហើយ តែសមីខ្លួនអនុញ្ញាតគឺគ្រប់គ្រាន់ហើយ ។

អ្វីដែលជាលទ្ធផល ក្រោយពីការបង្ហោះនាយភូ មកក៏មានបងបប្អូនពត៌មាននិងសិល្បករ អ្នកលក់អនឡាញមកសុំទីតាំងជាបន្តរបន្ទាប់ ហើយនាយភូក៏រកប្រាក់ចំនូលបានបន្ថែម ក្រៅពីរបរថ្មីជាអ្នករត់តុ ! ពេលនាយភូ កំពុងរកចំនូលបានខ្លះៗជាងមុន ដូចមិនទាន់ឃើញក្មួយឬគ្រួសារមកប្រតិកម្មផុសដៀលដៀមដាមដល់អុឹម ជីវ៉ា ទៀតសោះ ។

ពេលខ្លះត្រូវចាំថា យើងជួយគេអស់លុយខ្លួនឯង ដោយអាណិតសិល្បៈ ចង់អោយគាត់ងើបឡើងវិញមានលុយចាយតែត្រូវបានមនុស្សខ្លះមកមើលងាយទឹកចិត្តយើងទៅវិញ ! មកដល់ពេលនេះខ្ញូំសប្បាយចិត្តទោះបីខ្ញុំមិនមែនបងប្អូននាយភូ នៅក្រោយពេលបង្ហោះនាយភូហើយ គឺមានក្រុមហ៊ុន ផលិតផល និងសប្បុរសជនជួយនាយភូច្រើន នោះហើយអ្វីដែលដែលខ្ញុំចង់ឃើញ ចំនែកឯបុណ្យព្រេងវាសនារបស់នាយភូ ទៅថ្ងៃខាងមុខយ៉ាងណាវាសស្ថិតលើ ខ្លួននាយភូផ្ទាល់ បើមានគេជួយត្រូវចេះជួយខ្លួនឯងដែរ ។អំពើល្អមិនសាបសូន្យ ដោយក្តីគោរពៈ អុឹមជីវ៉ារុងរឿង » ៕