ទោះធ្លាប់រាប់អានគ្នាជិតស្និតមែន ក៏អាចារ្យធំមិនទុកមុខអោយដែរ ចេញមករិះគន់ វណ្ណដា ចំៗដោយសារតែពាក្យ «ស្រួលបួលបន្តិចមេីល»...
Heang
-

ក្រោយបញ្ចប់ការប្រគុំតន្រ្តី ត្រីវិស័យមាស របស់ខ្លួនរួចបានមួយយប់ឃើញថាតារាចម្រៀងរ៉េបលោក វណ្ណដា បាន ស៊ែរផុសៗ ជាច្រើនដងនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់លោក ហើយអ្វីដែលគួរអោយចាប់អារម្មណ៍នោះគឺ វណ្ណដា បានសរសេរឡាតាំងសំនៀងខ្មែរដូច្នេះថា  ៖ «Soul boul tic mer!»​ ដោយសំនៀងខ្មែរមានន័យថា « ស្រួលបួលបន្តិចមេីល » ។ 

យ៉ាងណាមិញអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបន្ទាប់ពីឃើញតារាចម្រៀងរ៉េបជួរមុខកម្ពុជារូបនេះបានប្រើប្រាស់អក្សរឡាតាំងជាសំនៀងខ្មែរដូច្នេះស្រាប់តែលោក អាចារ្យធំ ដែលគេស្គាល់ថាជាអ្នកអភិរក្សវប្បធម៍នោះ បានចេញមកធ្វើឲ្យរិះគន់លោក វណ្ណដា ដូច្នេះថា ៖«ស្រួលបួលបន្តិចមេីល៍!  (អក្សរដែលដូនតា​ ពលីជីវិតការពារ) Soul boul tic mer (អក្សរខ្មាំងប្រឆាំងដូនតា) » លោកបានបង្ហោះសារបន្ថែមទៀតថា៖ «ធនធានសម្អុយដែលអាចនាំគ្រោះសម្រាប់សង្គមជាតិ​មួយបានគឺ​ ហ្វូងហ្វេនពួក​អាចេះតែហៃអេី! មិនចេះជួយកែ​! ជួយប្រាប់!​ ជួយដាស់! បានតែខាងផ្កាប់មុខ​ ស៊ីអាចម៍Idol​ បណ្ដោយឲ្យទំនោរនៃការគាំទ្រមិនបានឆ្លងកាត់ខួរ​ ឬក៏ឆ្លងហេីយ​ តែខួរខ្វាក់ជំពាក់ដោយអស្មិមានះ។ ខ្ញុំជាបគ្គលម្នាក់ដែល​និយម​អព្យាក្រឹត​ ៖

​ ឃេីញត្រូវសាទរ​

​ឃេីញខុសរិះគន់!​ 

សង្ឃឹមថា​ ហ្វូងហ្វេនៗផ្កាប់មុខទាំងឡាយ​បន្ថយការងប់​នឹង​ ស៊ីអាចម៍Idol​ ខ្លះទៅ! ៕