ឃាត់ខ្លួនបុរសម្នាក់ដែលជាប្តី ក្រោយដាច់ចិត្តលើកដៃផ្តាច់ជីវិតរបស់ប្រពន្ធដើម្បីយកមាស...
Heang
-

នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០៨ព្រឹក ដោយអនុវត្តន៍តាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ និងមានការសម្របសម្រួលនីតិវិធីដោយ ឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបាកាន បានបង្រ្កាបករណីឃាត,ក,ម្មគិតទុកជាមុន ០១ករណី និងឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ដែរបានធ្វើសកម្មភាពសម្លា,ប់ប្រពន្ធរបស់ខ្លួន កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នៅចំណុចស្រះទឹកទួលប្រណាំងសេះ ស្ថិតនៅភូមិកំពង់ក្ដី ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

ជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ ស សន ភេទ ប្រុស អាយុ ៦៧ឆ្នាំ រស់នៅ ភូមិប្រាសាទ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

+ដកហូតវត្ថុតាងរួមមាន៖

-ខ្សែកលោហៈធាតុពណ៌លឿងចំនួន ០៦ខ្សែ

-ខ្សែដៃលោហៈធាតុពណ៌លឿងចំនួន ០៤ខ្សែ

-បន្តោងខ្សែកលោហៈធាតុពណ៌លឿងចំនួន ០៨បណ្តោង

-ជញ្ចៀនលោហៈធាតុពណ៌លឿងចំនួន ០៤វង់

-ក្រវិលលោហៈធាតុពណ៌លឿងចំនួន ០៤គូរ ទម្ងន់លោហៈធាតុពណ៌លឿងសរុបមានចំនួន ៣២៣.៥០ក្រាម (ថ្លឹងជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀន)

-លុយដុល្លាចំនួន ១៨០០ដុល្លា

-លុយខ្មែរចំនួន ១,៤៦២,៦០០រៀល

-ទូរសព្ទដៃចំនួន ០២គ្រឿង

-កាបូបដៃចំនួន ០១ មានកាតធនាគារ ABAចំនួន ០១សន្លឹក ប័ណ្ណបើកបរចំនួន ០២សន្លឹក កាតគ្រីម៉ូតូចំនួន ០១សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន ០១សន្លឹក កាតវ៉ាក់សាំងកូវីតចំនួន ០១សន្លឹក និងម៉ូតូ ១គ្រឿង ធុនឌ្រីមសង់ សេរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខពោធិ៍សាត់ ១I:៤១២៥ (ដំឡើងតែមសេរីឆ្នាំ ២០២២)។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានប្រគល់ជូនទៅអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបន្តនីតិវិធី៕