នារីបរទេសជនជាតិចិន​ម្នាក់បេីករថយន្ត DONGFENG FORTHING ទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ​...
Heang
-

កណ្តាល៖ នារីបរទេសជនជាតិចិន​ម្នាក់បេីករថយន្ត DONGFENG FORTHING​ ស៊េរីឆ្នាំ២០២២ ស្លាកលេខកម្ពុជា S.TEY.18 ទៅបុករបាំងថ្មក្បាលព្រួញពុះចែកទ្រូងផ្លូវ​ បណ្ដាលឲ្យរបាំងថ្មមួយផ្ទាំង ខ្ទាតទៅកណ្ដាលផ្លូវ រីឯរថយន្តរងការខូចខាតចំហៀងមុខខាងឆ្វេង​យ៉ាងដំណំ​ ផ្ទុះបែកពោងសុវត្ថិភាព​ និងបណ្ដាលឲ្យនារីបរទេសខាងលេី រងរបួស​ផងដែរ​ ហេីយរថយន្តបានខ្ទាតទៅមុខផ្ទះប្រជាពលរដ្ឋ​។

ហេតុការណ៍នេះស្ថិតនៅទល់មុខអង្គការ​អរុណរះកម្ពុជា លេីកំណាត់ផ្លូវជាតិលេខ២១ ភូមិទួលរកា សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង១០យប់ ថ្ងៃព្រហស្បតិ៍្ត ទី២២ ខែឧសភា ឆ្នាំ២០២៥នេះ។

បច្ចុប្បន្នក្រោយពេលកេីតហេតុ​ កម្លាំងជំនាញចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់បានចុះអន្តរាគមន៍ភ្លាមៗ​ ដោយដាក់រថយន្ត​សារ៉ែនកណ្ដាលផ្លូវ​ ពង្វាង​ចរាចរ​ណ៍បណ្ដោះអាសន្ន​ រង់ចាំរថយន្តស្ទូច មកជួយស្ទូចរបាំងថ្មដាក់ឲ្យដូចដេីមវិញ បន្ទាប់មកឲ្យរថយន្តស្ទូចអូសយករថយន្តបង្កចេញមកក្រៅដេីម្បីយកមករក្សាទុុកបណ្ដោះអាសន្ន​ នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ​ ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ៕