ចប់បាត់ ! ឃើញល្អូកល្អើន ជាមួយគ្នាបានមួយរយៈពេលនេះ លោក រិទ្ធ អូមេហ្គា ប្រកាសផ្តាច់ទំនាក់ទំនងជាមួយ ប៊ុត សីហា ដោយសារតែ ប៊ុន សីហា បាន...
Heang
-

កន្លងមកឃើញស្និតស្នាលគ្នាខ្លាំង និងរួមការងារជាមួយគ្នាយ៉ាងច្រើន ពេលនេះស្រាប់តែលោក រិទ្ធ អូមេហ្គា ប្រកាសថា ប៊ុត សីហា លែងជាបុគ្គលិករបស់លោកទៀតហើយ។ លោកបញ្ជាក់ថា ប៊ុត សីហា មិនបានទៅសេពគ្រឿងញៀនទៀតទេ គឺព្រោះតែពិបាករងសំពាធនឹងពាក្យគេមើលងាយ រើសអើង។ ដូច្នេះ ប៊ុត សីហា បានសុំលោកឈប់ច្រៀង ហើយសុំរស់នៅតាមធម្មតាវិញ ។ 

យ៉ាងណាមិញនេះបើយោងតាមការបង្ហោះទាំងស្រុងរបស់លោក រិទ្ធ អូមេហ្គា បានរៀបរាប់ដូច្នេះថា ៖« ខ្ញុំសូមមិននិយាយអ្វីទាំងអស់ បញ្ជាក់សីហា​ មិនបានទៅជក់ថ្នាំទៀតទេ​ តែគាត់ប្រាប់ខ្ញុំថា​ គាត់ពិបាករងសំពាធ​ នឹងពាក្យគេមេីលងាយ​ រេីសអេីងគាត់​ ពេលគាត់អានcomment មានអ្នករិះគុណ​គាត់​ ជេគាត់​ ហេីយពេលនៅហាង​ មានគេហៅគាត់​ អាតារាបែកថ្នាំ​ អាជាប់គុក​ គាត់ខ្មាស់គេ​ សីហាសុំខ្ញុំឈប់ច្រៀង​ ហេីយសុំរស់នៅតាមសមាជីវ​ ធម្មតាវិញ…..ខ្ញុំសុខចិត្តខ្មាស់គេ​មួយប្រទេស​ ខ្ញុំសុំទោសផងដែលបានអះអាងជួយសីហាបាន​ តែចុងក្រោយនៅតែមិនអាចអោយសីហា​ មានទីផ្សារ​ ចូលសិល្បៈវិញបាន​តែខ្ញុំពិតជាបានខំអស់ហេីយ​ ខ្ញុំជួយគេ​ តែផលដែលបានមកវិញ​ មានតែការខកចិត្ត….Album សីហា​ 6បទ​ ខ្ញុំនឹងទុកផ្តល់ឱកាស​ ជួយអ្នកផ្សេងដែលគេចង់ច្រៀង​ ចង់ល្បី​ ពិតប្រាកដ… » ៕