ក្មេងៗគ្នាលេងទឹកភ្លៀងក៏រអិលជើងឆ្លាក់ចូលទឹកអូរដែលកំពុងតែហូរខ្លាំងបណ្តាលអោយបាត់បង់ជីវិតម្នាក់...
ខេត្តបាត់ដំបង៖ ករណីបងប្អូនប្រុសស្រី០២នាក់(បងប្រុសអាយុ០៥ឆ្នាំនិងប្អូនស្រីអាយុ០៣ឆ្នាំ)បាននាំគ្នាលេងទឹកភ្លៀងក៏រអិលជើងឆ្លាក់ចូលទឹកអូរដែលកំពុងតែហូរខ្លាំងបណ្តាលអោយគួចប្អូនស្រីទៅតាមទឹកបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានរួមទាំងប្រជាពលរដ្ឋនិងកងកម្លាំងយោធាបានជួយស្វែងរកផងដែរ រហូតមកដល់ម៉ោង១៨:០០នាទី ទើបរកសាកសពក្មួយស្រីឃើញ ដែលស្ថិតនៅភូមិត្រពាំងព្រលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង កាលពីវេលាម៉ោង១៥និង០០នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។