ករណីលោក ហ៊ុន ហេង បើករថយន្តបុករះថ្ងៃមុន ត្រូវបានបងប្អូនភាគីខាងម៉ូតូរងគ្រោះប្រាប់ថានៅមិនទាន់បានដំណោះស្រាយនៅឡើយទេ...
Heang
-

ដូចដែលប្រិយមិត្តពុកម៉ែបងប្អូនបានជ្រាបហើយថា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣:៥៧នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាក LEXUS RX400H បុករះ ម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង។

ជាមួយគ្នានេះដែរពេលនេះខាងគ្រួសារជនរងគ្រោះខាងម៉ូតូ បានបង្ហោះសារដង្ហើយរកយុត្តិធម៍ដូច្នេះថា ៖« មកដល់ពេលនេះរយៈពេល៣ថ្ងៃហើយដែលបងប្រុសខ្ញុំនិងជនរងគ្រោះផ្សេងៗទៀតពុំទាន់មានដំណោះស្រាយសម្រាប់ពួកគាត់នៅឡើយទេ ទាំងថ្លៃបន្ទប់ទាំងថ្លៃព្យាលបាលដែលគាត់សម្រាកព្យាបាលនៅមន្ទីរនៅមន្ទីរពេទ្យកាល់ម៉ែត្រតើត្រូវអោយពួកគាត់រង់ចាំដល់ពេលណាទៀតទៅទាំងដែលពួកគាត់ស្ថិតនៅក្នុងស្ថានភាពតាមដានជំងឺរបស់លោកគ្រូពេទ្យនៅឡើយ ក្នុងនាមខ្ញុំជាប្អូនជនរងគ្រោះម្នាក់សូមគោរពនិងសូមសុំណូមពរដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជួយពន្លឿនដំណោះស្រាយមួយនេះផង» ៕