ប្រទះឃើញសាកសពបុរសម្នាក់ត្រូវបានជនមិនស្គាល់យកកប់ចោលកណ្តាលព្រៃព្រិច និងរថយន្តលុចស៊ីស ស៊េរីទំនើប១គ្រឿង ប្លុងចោលក្បែរនោះ បង្កការភ្ញាក់ផ្អើលកើតឡើងកាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្ថិតភូមិបឹងស្នោរ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា នៅពេលគាត់ទៅឃ្វាលគោក្នុងព្រៃព្រិច ស្រាប់តែប្រទៈឃើញរថយន្តស៊េរីទំនើប ម៉ាកឡិចស៊ីស ពាក់ផ្លាកលេខ កម្ពុជា ST-1001 បានយកប្លង់ចោលកណ្តាលព្រៃហើយគាត់ក៏មានការសង្ស័យក៏បានដើរក្បែរ តែគ្មានមនុស្ស ស្រាប់តែឃើញស្នាមជីកដីកប់ថ្មីៗក្បែរដំបូកព្រៃ ដោយមានការសង្ស័យ គាត់ក៏រាយការណ៍ជូនអាជ្ញាធរមូលដ្ឋានរាយការណ៍ទៅសមត្តកិច្ចដោយឃើញមាននគរបាល កងរាជអាវុធហត្ថ យោធាការពារព្រំដែនលេខ៥០៣និងអាជ្ញាធរប្រមាណជាង២០នាក់បានចុះទៅពិនិត្យជីកកកាយប្រទះឃើញសាកសពត្រូវបានជនមិនស្គាល់មុខយកកប់ចោលក្បែររថយន្តស៊េរីទំនើប៕





