ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៦ រសៀលកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយលោកស្រី ឧត្តមសេនីយ៍ត្រី ងិន សុគន្ធា ស្នងការរង និងបានការសម្របសម្រួលនីតិវិធីផ្ទាល់ពីលោក រ៉ែន នរិទ្ធ ព្រះរាជអាជ្ញារង អយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងនគរបាលប្រតិបត្ដិការស្រាវជ្រាវដល់ទីតាំង ខារ៉ាអូខេយីហោ នាគ មាស និងផ្ទះសំណាក់យីហោ សុខ សាន្ត ស្ថិតនៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានអនុវត្ដនិងឃាត់ខ្លួន មនុស្ស ០២នាក់ តាមការបញ្ជាក់ឲ្យដឹងពីលោកស្រី វរសេនីយ៍ឯក មួន មល្លិកា នាយការិយាល័យ ថា បុរសទាំង ២នាក់ ជាម្ចាស់ទីតាំង KTV និង ផ្ទះសំណាក់ ខាងលេី ៖
១- ឈ្មោះ ឃ្លាំង ភារម្យ ភេទប្រុស អាយុ ៣៥ឆ្នាំ ( ម្ចាស់ទីតាំងខារ៉ាអូខេ KTV )
២- ឈ្មោះ តុញ ខ្លី ភេទប្រុស អាយុ ៣៧ឆ្នាំ (ជាម្ចាស់ផ្ទះសំណាក់)
ក្នុងប្រតិបត្តិការខាងលេី សមត្ថកិច្ចនគរបាល បានធ្វេីការសង្គ្រោះនារីវ័យក្មេង និងនារីចំណាស់ បានចំនួន ៨នាក់ ក្នុងនោះ ជាអនីតិជន ៥នាក់និងធ្វើការចាប់យក ដកហូតស្រោមអនាម័យដែលភ្ញៀវប្រេីប្រាស់រួចទម្លាក់ចូលក្នុងធុងសំរាម ដោយមាននូវទឹក... ចំនួន ០២ស្រោម៕





