ថៃ ៖ មេដឹកនាំគណបក្សប៉ាឡាំង ប្រាឆារ៉ាត់ (Palang Pracharath) លោកឧត្តមសេនីយ៍ ប្រាវីត វ៉ូងសាវ៉ាន (Prawit Wongsuwan) និងជាអតីតឧបនាយករដ្ឋមន្ត្រី បានរអិលជើងធ្លាក់លើជណ្តើរនៅសាលប្រជុំវត្ត Pho ក្នុងទីក្រុងបាងកក បណ្តាលឲ្យរបួសឆ្អឹងជំនី អំឡុងពេល លោក ទៅ គោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រ។ នេះបើយោងតាមការផ្សាយចេញពីអង្គភាព The Nation Thailand នៅថ្ងៃទី២១ ខែឧសភានេះ។


ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា បន្ទាប់ពីពិធីសូត្រមន្តតាមបែបព្រះពុទ្ធសាសនាដែលប្រារព្ធឡើងដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រះមហាក្សត្រ និងប្រារព្ធពិធីហោរាសាស្រ្តដ៏សំខាន់មួយ។ ក្រោយពីពិធីនោះ លោកឧត្តមសេនីយ៍ ប្រាវីត ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរវិមានឈ្នះឈ្នះភ្លាមៗ។បន្ទាប់ពីការពិនិត្យយ៉ាងល្អិតល្អន់ និងថតកាំរស្មីអ៊ិចនៅមន្ទីរពេទ្យឯកជនមួយកាលពីថ្ងៃទី ១៩ ឧសភា ឧត្តមសេនីយ៍ ប្រាវីត ត្រូវបានត្រឡប់ទៅគេហដ្ឋានរបស់លោកវិញនៅតំបន់ Minburi៕

