ប្រទេសឥណ្ឌូនេស៊ី​ ចាប់បាននាវាដោតទង់ជាតិថៃ🇹🇭រត់ពន្ធ .គ្រឿ.ង.ញៀ.ន ទ្រង់ទ្រាយធំ ​មេ​.តំ.​ហ្វេ​តា​.មីន ជិត2 តោន​និង.​កូ.កា.អ៊ីន​ដែល​មាន​តំលៃជាង 426លានដុល្លា...
Heang
-

ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍បានដកស្រង់សម្តីកងទ័ពជើងទឹកឥណ្ឌូណេស៊ីកាលពីថ្ងៃទី 16 ឧសភា ថា កប៉ាល់កងទ័ពជើងទឹកឥណ្ឌូនេស៊ីបានចាប់កប៉ាល់ដែលមានទង់ជាតិថៃជាមួយនាវិកថៃម្នាក់ និងជនជាតិមីយ៉ាន់ម៉ា 4 នាក់ដែលកំពុងរត់ពន្ធមេតំហ្វេតាមីន និងកូកាអ៊ីន ទម្ងន់សរុបជិត 2តោន មានតម្លៃ 426 លានដុល្លារអាមេរិក ឬជាង 14.203លានបាត នៅឯឆ្នេរសមុទ្រកោះស៊ូម៉ាត្រាសប្តាហ៍នេះ។

កងទ័ពជើងទឹកបានប្រកាសថា អាជ្ញាធរបានគ្រប់គ្រងនាវាដែលគួរឱ្យសង្ស័យ។ ក្រោយ​កប៉ាល់​ចេញ​ពី​ផ្លូវ​ដោយ​ពន្លត់​ភ្លើង​ហើយ​បន្ថែម​ល្បឿន​ដើម្បី​គេច​ពី​ដែន​ទឹក​ឥណ្ឌូនេស៊ី។ តំបន់ Tanjung Balai Kariman ប្រទេសឥណ្ឌូនេស៊ី ។

អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយថា អាជ្ញាធរបានរឹបអូសបាវពណ៌លឿង និងស ជិត 100បាវ ដែលមានផ្ទុកកូកាអ៊ីន 1.2 តោន និងថ្នាំញៀនមេតំហ្វេតាមីន 705 គីឡូក្រាម។ កប៉ាល់​ទង់ជាតិ​ថៃ​ដែល​ចាប់​បាន​ត្រូវ​បាន​ឃាត់​ទុក​នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី​នៅ Tanjung Balai Kariman។

អ្នកនាំពាក្យកងទ័ពជើងទឹកឥណ្ឌូនេស៊ីមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីប្រភពដើមនៃនាវិកនៅលើកប៉ាល់នោះទេ។ បន្ថែមពីលើសញ្ជាតិនៃសមាជិកនាវិកមួយក្រុមនេះ បានបញ្ជាក់ថា អាជ្ញាធរឥណ្ឌូណេស៊ីកំពុងស៊ើបអង្កេតប្រភពនៃគ្រឿងញៀនទាំងនេះ និងទិសដៅដែលកប៉ាល់នេះកំពុងធ្វើដំណើរ៕ Aplus Tripz