ចង់សងអ្វីដល់គ្រួសារគេ ! ស្នាមញញឹមជុំគ្រួសារ ជុំឪពុកម្ដាយ លែងមានសម្រាប់កូនៗហើយ ក្រោយលោកពូកង់បី បានបាត់បង់ជីវិតយ៉ាងអាណោចអាធម៍លើដងផ្លូវ...
នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១៣:៥៧នាទី គឺជាថ្ងៃសោកនាដកម្មដ៏ធំមួយនៅក្នុងជីវិតរបស់សមាជិកគ្រួសារលោកពូដែលជាអ្នករត់កង់បី ក្រោយត្រូវបានរថយន្តម៉ាក LEXUS RX400H បុកពីក្រោយទាំងកំរោលបណ្តាលអោយស្លាប់បាត់បង់ជីវិត។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយនេះបានកើតឡើង ត្រង់ចំណុច មុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបណ្តាលអោយមនុស្ស ០១នាក់ រងរបួសធ្ងន់០២នាក់ និងរងរបួសស្រាល០៣ស្រាល។



យ៉ាងណាមិញក្រោយកើតមានហេតុការណ៍ដ៏គួរឲ្យតន្ធត់ចិត្តមួយនេះហើយ សមាជិកគ្រួសារនៃសពម្នាក់ៗស្រក់ទឹកឡើងខ្សោះខ្លួនហើយ ព្រោះតែទទួលមិនបាននូវការបាត់បង់សមាជិកគ្រួសារដ៏មានតម្លៃម្នាក់ ឃើញនៅសុខៗបែរជាមកត្រូវឃ្លាតឆ្ងាយដោយមិនបានលាដូច្នេះសួរថាតើអ្នកណាធ្វើចិត្តបាន ។



គួរបញ្ជាកថារថយន្តម៉ាក LEXUS RX400H ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2AO.2188 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តម បើកបរក្នុងទិសដៅ ពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុខាងលើ បានបុករះពីក្រោយយានយន្តជាច្រើនគ្រឿងដែលធ្វើដំណើរស្របទិសគ្នា ។មូលហេតុគ្រោះថ្នាក់គឺ ៖ អ្នកបើកបររថយន្ត LEXUS RX400H បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕







ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។