លេងសើចមិនបានទេ ! ប្រទេសថៃ ឈានដល់ការប្រកាសអាសន្នហើយ បន្ទាប់ពីកូវីដ១៩ រាតត្បាតខ្លាំង ឆ្លងមនុស្សរាប់មុឺននាក់ និងស្លា.ប់ជាបន្តបន្ទាប់...
Heang
-

ថៃ ៖ នេះបើយោងតាមកាសែតបាងកកប៉ុស្តិ៍ចុះផ្សាយនៅល្ងាចម្សុិលមិញនេះ មានករណីឆ្ល.ងកូ,វីដ ប្រភេទថ្មី អូមីក្រុង XEC ចំនួន១០៨,៨៩១នាក់ ហើយមានករណីស្លា.ប់ចំនួន ២៧នាក់ហើយ។ ដោយទិន្ន.ន័យនេះគិតចាប់ពីដើមឆ្នាំ២០២៥ រហូតដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ។

ហើយបើតាមការថ្លែងការណ៍របស់ អ្នកស្រីវេជ្ជបណ្ឌិត Jurai Wongsawat អ្នកពាក្យរបស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងប្រាប់កាសែត The Nation បានអោយដឹងថា ត្រឹមតែប៉ុន្មានថ្ងៃចុងក្រោយ គិតចាប់ពីថ្ងៃទី១៨ ឧសភា ដល់ឥលូវនេះ មានអ្នកឆ្លងរហូតដល់ ១២,៤២៤នាក់ទៅហើយ។ ដោយមានការឆ្លងច្រើនបែបនេះហើយទើបប្រជាជនបានចាប់ផ្តើមពាក់ម៉ាស់ការពារសារជាថ្មី ពិសេសនៅក្រុងបាងកក៕