កន្លងមកឃើញស្និតស្នាលគ្នាខ្លាំង និងរួមការងារជាមួយគ្នាយ៉ាងច្រើន ពេលនេះស្រាប់តែលោក រិទ្ធ អូមេហ្គា ប្រកាសថា ប៊ុត សីហា លែងជាបុគ្គលិករបស់លោកទៀតហើយ។ លោកបញ្ជាក់ថា ប៊ុត សីហា មិនបានទៅសេពគ្រឿងញៀនទៀតទេ គឺព្រោះតែពិបាករងសំពាធនឹងពាក្យគេមើលងាយ រើសអើង។ ដូច្នេះ ប៊ុត សីហា បានសុំលោកឈប់ច្រៀង ហើយសុំរស់នៅតាមធម្មតាវិញ ។

យ៉ាងណាមិញឃើញលោក រិទ្ធ អូមេហ្គា បង្ហោះផ្តាច់ទំនាក់ទំនងពីលោក ប៊ុត សីហា ស្រាប់តែមានមតិមួយចំនួនបានលើកឡើងថា លោក រិទ្ធ អូមេហ្គា បានហៅ ប៊ុត សីហា មកប្រើដើម្បីផលប្រយោជន៍របស់ខ្លួន ។ ភ្លាមនោះគ្រាន់តែឃើញមានគេលើកឡើងបែបនេះ លោក រិទ្ធ អូមេហ្គា បានបកស្រាយដូច្នេះថា ៖« ខ្ញុំយកសីហា មកប្រេី?
- ខ្ញុំជួយសីហា តាំងពីសីហា ទេីបចេញមកគ្មានការងារធ្វេី គ្មានចំណូល គ្មានកន្លែងស្នាក់នៅសមរម្យ
- ខ្ញុំគ្មានលុយទាំងមុឺន ដុល្លា ជួយសីហាទេ តែខ្ញុំអាចផ្តល់នៅអ្វីដែលអ្នកចំរៀងទាំងអស់គ្នាចង់បាន នឹងចង់មានអ្នកជួយ ( ផលិតចំរៀង / ផលិត Mv / ដេីរទីផ្សារ ( Promote / Marketing ) / រៀបចំក្រុមការងារអោយ ពេលចេញEvent ) ហេីយដោះដូរនឹងកាត់ភាគរយ ពេល សីហា ចេញ Event វិញ
- ផ្តល់កន្លែងស្នាក់នៅសមរម្យ គេងក្នុងម៉ាសុីនត្រជាក់ មានបាយហូប គ្រប់គ្រាន់ ចង់ផឹកក៏ផឹក ខ្ញុំ នឹងក្រុមការងារ តែងតែលេីកទឹកចិត្តសីហា មិនដែលស្តីបន្ទោស អោយកំលាំងចិត្តសីហា ងេីបឈរវិញ
- ខ្ញុំអោយសីហា ចុះជួយហាង គោលបំណងដូចខ្ញុំប្រាប់ ដេីម្បីអោយសីហា មានទំនាក់ទំនងល្អជាមួយមនុស្សគ្រប់គ្នាវិញ កុំអោយខ្លាចមនុស្ស គិតថាគេនៅរេីសអេីងខ្លួន មិនមែនប្រេីអោយរត់តុពេញម៉ោងទេ ចុះមកជួយហាង មេីលភ្ញៀវ មេីលបុគ្គលិក អាចផឹកលេងជាមួយភ្ញៀវ
- ខ្ញុំមិនហ៊ានអោយលុយទៅសីហាច្រេីន តែក៏មិនអោយសីហាខ្វះខាត ព្រោះខ្លាចសីហា មានលុយបែកគំនិតទៀត
+សួរថាខ្ញុំធ្វេីទាំងអស់នេះ ហៅថាការជួយទៅវិញទៅមក រឺជួយគេសំលឹងឃេីញផលប្រយោជន៍ រឺប្រេីគេអស់សាច់?
+ ខ្ញុំជួយសីហា ទាំងមានពាក្យសម្តីមនុស្សជុំវិញខ្លួនទាំងអស់ បានហាម បាននិយាយថា ខ្វះអ្នកជួយមែន ខ្វះអ្នកផ្តល់ឱកាសមែន បានខ្ញុំជួយសីហា? ខ្ញុំចង់កែប្រែសីហា គោលបំណង បេីសីហា អាចកែប្រែខ្លួនបានមែន យ៉ាងណាខ្ញុំក៏បានបុណ្យដែលអាចកែប្រែជីវិតមនុស្សធ្លាក់ដល់ ដកសូន្យអោយងេីបឡេីងវិញ មានទីផ្សារ ទោះគេល្បីវិញទៅចោលខ្ញុំ ក៏ខ្ញុំមិនមានបញ្ហា ព្រោះខ្ញុំបានធ្វេីហេីយ ខ្ញុំមិនរេីសអេីង មិនជាន់ អ្នកណា……»៕






