លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ សំណូពរដល់ក្មួយៗស្រីៗឬអាណាព្យាបាលទាំងឡាយ អប់រំកូនៗកំឲ្យជឿការអូសទាញរបស់ជនខិលខូច ជៀសវាងមានហានិភ័យដូចករណីមួយនេះ...
Heang
-

យោងតាមការបង្ហោះរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានជូនដំណឹងដូច្នេះថា ៖ ខ្ញុំបាទសូមជូនព៏តមាន ដល់មហាជនមេត្តាជ្រាបថា ករណីឃាដ្ឋកម្ម ក្នុងខណ្ឌព្រែកព្នៅ នៅថ្ងៃទី២១/០៥/២៥ លើក្មេងស្រី ដែលខាងសមត្ថកិច្ច ស្រាវជ្រាវបង្ក្រាបបានជនសង្ស័យភ្លាមៗចំនួន៣នាក់(តែមានប្អូនប្រុសម្នាក់នេះដែលផ្សព្វផ្សាយថាជាករណីរំលោភបូក ដែលបានផ្សព្វផ្សាយថា មានចំនួន៨នាក់នោះ ជារឿងមិនពិតនោះទេ)ដែលធ្វើឲប៉ះពាល់អារម្មណ៌នុងកត្តិយស់ ដល់គ្រួសារនៃសព្វជាខ្លាំងជាពិសេសមហាជនមានការយល់ច្រឡំ ។

សូម បញ្ជាក់ថា ខ្ញុំបានដឹកនាំបញ្ជារផ្ទាល់លើករណីនេះហើយក្នុងការពិនិត្យ ធ្វើកោសល្យពិច្ច័យលើសាកសព្វ មានព្រះរាជអាជ្ញា លោកគ្រូពេទ្យតុលាការ មន្ត្រីនគរបាលជុំនាញ និង អង្កការ CPU ផងដែរ ។

ដូច្នេះសូមប្អូនអ្នកផ្សាយព៏តមានមិនពិតខាងលើនេះសូម រក្សាក្រមសីលធ៏មវិជ្ជាជីវៈផង(សូមបកស្រាយឡើងវិញជាបន្ទាន់)។ខ្ញុំបាទក៌សូមសំណូពរដល់ក្មួយៗស្រីៗឬអាណាព្យាបាលទាំងឡាយ អប់រំកកំជឿការអូសទាញរបស់ជនខិលខូចមួយចំនួនតូចដែលមិនគួទុកចិត្តឬហៅចេញទៅកន្លែងស្ងាត់ៗវាអាចមានហានិភ័យដល់ក្មួយៗដូចរឿងខាងលើ។ ខ្ញុំសូមអរគុណច្រើនដែលមហាជនមានជំនឿទុកចិត្តលើសមត្ថកិច្ចយើងខ្ញុំបាទ🙏 » ៕