កម្ពុជាមិនដែលដើរចោលការដោះស្រាយ​ទ្វេរភាគីនៅតំបន់ដែលខ្លួនដោះស្រាយបាននោះឡើយ ដោយលើកលែងតែ៤ចំណុច​ប៉ុណ្ណោះ តាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ ...
Heang
-

កំពង់ឆ្នាំង ៖ «កម្ពុជាមិនដែលដើរចោលការដោះស្រាយ​ទ្វេរភាគីនៅតំបន់ដែលខ្លួនដោះស្រាយបាននោះឡើយ ដោយលើកលែងតែ៤ចំណុច​ប៉ុណ្ណោះ តាមាន់ធំ តាមាន់តូច តាក្របី និងមុំ៣ »។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​រំលឹកយ៉ាងដូច្នេះ ទៅកាន់មិត្តភក្តិបរទេស ទាក់ទងបញ្ហាព្រំដែនជាមួយថៃ។

ប្រមុខរដ្ឋាភិបាល បាន​លើកឡើងបែបនេះ នាពិធី “អបអរសាទរខួបអនុស្សាវរីយ៍លើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥)” នៅ​ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃចន្ទ ទី១៤ កក្កដា។