ប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វេី...
Heang
-

ថ្មីៗនេះប្រជាជនថៃ បានលួចឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ក្នុងភូមិសាស្រ្តស្រុកម៉ាឡៃ ដើម្បីមករកការងារធ្វេី ដោយសារភាគីប្រទេសរបស់ខ្លួន បានសម្រេចបិទច្រកព្រំដែនជាមួយកម្ពុជា ដោយឯកតោភាគី និងមានការឹតត្បឹតការឆ្លងដែនចូលក្នុងទឹកដីររបស់ខ្លួន ធ្វេីឱ្យប៉ះពាល់យ៉ាងខ្លាំងលេីជីវភាពប្រចាំប្រជានជនខ្លួនឯងយ៉ាងខ្លាំង។

ការសម្រេចចិត្តលួចឆ្លងដែនរបស់ប្រជាជនថៃ ដោយប្រថុយប្រថានចូលទឹកដីកម្ពុជា ត្រូវបានកងកម្លាំងដែលឈរជើងតាមបន្ទាត់ព្រំដែន ហាមឃាត់ និងបណ្តេញចេញពីកម្ពុជាឱ្យវិលត្រឡប់ទៅកាន់ប្រទេសរបស់ខ្លួនវិញ ៕ 

ប្រភព៖ ស៊ន សុភក្រ្ត-Sorn Sopheak