ពួកមន្ត្រីថៃ មិនសប្បាយចិត្តនិងបាក់មុខលើឆាកអន្តរជាតិ ដែលខ្មែរស្តីអោយ និងប្តឹងវាចំៗរឿងចំលងប្រាសាទអង្គរវត្តនៅ កណ្តាលអង្គប្រជុំរបស់អង្គការ យូនីស្កូ ...
Heang
-

លោក (Mr. Sihasak Phuangketkeaw) គាត់ថា មិចមិននិយាយគ្នាតែ២នាក់សិន ជាអ្នកជិតខាងល្អនឹងគ្នាសោះ ខាងកម្ពុជាអីបន្តិចប្តឹងៗ ហើយព្យាយាមលើកយករឿងសៀមចំលងប្លង់អង្គរវត្តមក lobby អង្គប្រជុំUNESCO ។ ថៃគេថាភ្ញាក់ផ្អើល និង​ខកចិត្ត​ចំពោះ​ការ​លើក​ឡើង​របស់​ប្រមុខ​គណៈប្រតិភូ​កម្ពុជា ដែល​ថា ការ​សាងសង់​វត្ត Phuman Fa ជា​ប្រាសាទ​អង្គរវត្ត​ចម្លង។ លោកជឿថា វេទិកាបេតិកភណ្ឌពិភពលោក គឺជាវេទិកាមិនសមរម្យក្នុងការលើកបញ្ហាបែបនេះ ហើយថាវេទិកានេះក៏មានគោលបំណងនយោបាយលាក់កំបាំងផងដែរ។

ខ្ញុំ : ខ្មែរចិត្តល្អយូហើយ តែចិត្តល្អខុសមនុស្ស មិនគួរមានអ្នកជិតខាងអាក្រក់ដូចសៀម ទុកអោយសាងសង់ ព្រោះគិតថាអ្នកជិតខាងល្អ តែបែមិនដឹងគុណបុណ្យខ្មែរ បែជាមកឈ្លានពានកម្ពុជាវិញ ចឹងមានតែប្តឹង ។

ប្រាសាទ Singha nakhon នៅក្នុងវត្តPhuman Fa ខេត្តបុរីរម្យ ប្រទេសសៀម ដែលប្រើប្លង់អង្គរវត្តកម្ពុជាដើម្បីសាងសង់ឡើងមក ដោយកុហកថាដេកយល់សប្តិ ។

គួរបញ្ចាក់ដែរថា លោកជំទាវ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ កម្ពុជាបានផ្ញើលិខិតផ្លូវការស្នើរសុំ

បទអន្តរាគមន៍ផ្លូវការ ចំពោះបញ្ហាដែលសៀមបានធ្វើការចំលងប្លង់ប្រាសាទអង្គរវត្ត នៅខេត្តបុរីរម្យ ។ លិខិតស្នើរការអន្តរាគមន៏នេះ បានធ្វើឡើងនៅក្នុងសម័យប្រជុំលើកទី៤៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នាទីក្រុងប៉ារីស ប្រទេសបារាំង អំពីសេចក្ដីបារម្ភចំពោះសំណង់ចម្លងតាមគំរូប្រាសាទអង្គរវត្ត ពីសំណាក់ប្រទេសថៃ នៅក្នុងខេត្តបុរីរម្យ។

លិខិតមានអត្ថន័យដូចតទៅ៖  លោកប្រធានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក  លោក លោកស្រី សមាជិកគណៈកម្មាធិការ ជាទីគោរព  សហការីទាំងអស់ជាទីរាប់អាន ។

ព្រះរាជាណាចក្រកម្ពុជាសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ជាប់មិនដាច់របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក ចំពោះកិច្ចការការពារបេតិកភណ្ឌពិភពលោក ជាពិសេសប្រាសាទ អង្គរវត្ត ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាំងពីឆ្នាំ១៩៩២ ហើយក៏ជានិមិត្តរូបជាតិកម្ពុជាផងដែរ។

ថ្ងៃនេះ យើងខ្ញុំសូមជម្រាបជូនគ្រប់សមាជិកគណៈកម្មាធិការទាំងអស់អំពីកង្វល់របស់កម្ពុជា ពាក់ព័ន្ធនឹង សំណង់ចម្លងដ៏ធំតាមគំរូប្រាសាទអង្គរ នៅក្នុងខេត្តបុរីរម្យ ព្រះរាជាណាចក្រថៃ ដោយមិនបានពិភាក្សា ជាមួយកម្ពុជា ហើយក៏មិនបានគោរពទៅដល់ក្រមសីលធម៌នៃតម្លៃវប្បធម៌របស់កម្ពុជានោះដែរ។ ការសាងសង់ នេះក៏បានប៉ះពាល់ផងដែរដល់ Integrity និង Authenticity និងតម្លៃលេចធ្លោជាសកល (OUV-Outstanding Universal Value) របស់រមណីយដ្ឋានអង្គរទាំងមូល។

ទោះបីយើងខ្ញុំបានខិតខំព្យាយាមជាច្រើនលើកច្រើនសាក្នុងការជជែកជាមួយភាគីថៃ ក៏ការសាងសង់នេះនៅតែ បន្តមិនបញ្ឈប់នោះទេ។ ករណីសាងសង់ចម្លងនេះ កំពុងបង្កជាសំណល់គំរូដ៏គ្រោះថ្នាក់បំផុតសម្រាប់គ្រប់ បេតិកភណ្ឌពិភពលោកទាំងអស់។

ដូច្នេះ យើងខ្ញុំស្នើសុំអង្គការយូណេស្កូ ក៏ដូចជាស្ថាប័នពិគ្រោះយោបល់ទាំងអស់របស់អង្គការយូណេស្កូ សូមពិនិត្យជាទូទៅលើបញ្ហានេះ ជាមួយការយកចិត្តទុកដាក់ខ្ពស់។ Credit Post: A plus Tripz