ប៉ូលីសក្រុងបាងកក បានចាប់ខ្លួន Samrit អាយុ 36 ឆ្នាំ កាលពីថ្ងៃទី 8 ខែកក្កដា វេលាម៉ោង 1:40 ព្រឹក ខណៈកំពុងរត់ពន្ធមេតំហ្វេតាមីន 2,750,000 គ្រាប់នៅក្នុងសង្កាត់ Saphan Sung ទីក្រុងបាងកក។

ក្រោយពីតាមដានជាច្រើនថ្ងៃ សមត្ថកិច្ចចាប់បានជនសង្ស័យបើកបរចូលទៅក្នុងផ្លូវលលេខ112 ដែលមានថ្នាំញៀនពីតំបន់ជុំវិញកំពុងរក្សាទុកដើម្បីចែកចាយក្នុងមូលដ្ឋាន។ ជនសង្ស័យ បានសារភាពថា ខ្លួនទទួលបានប្រាក់ចំនួន 30,000 បាតក្នុងមួយការងារដឹកជញ្ជូន ហើយបានសារភាពថា នេះគឺជាប្រតិបត្តិការរត់ពន្ធគ្រឿងញៀនលើកទី2 របស់គាត់។

មេតំហ្វេតាមីន គឺជាថ្នាំភ្ញោច ដែលជាប្រភេទថ្នាំដែលអាចឱ្យមនុស្សភ្ញាក់ពីដំណេក និងធ្វើសកម្មភាពជាបន្តបន្ទាប់ ដោយមិនចាំបាច់គេងក៏បាន។ ថ្នាំទាំងនេះត្រូវបានផលិតជាថ្នាំគ្រាប់ ម្សៅ ឬគ្រីស្តាល់ដែលហៅថាម៉ាទឹកកក ដែលមានរហស្សនាមថា គ្រីស្តាល់មេត គឺជាថ្នាំដ៏ពេញនិយម ជាពិសេសចំពោះយុវវ័យ និងអ្នកដែលចូលក្លឹបរាំ និងជប់លៀងជាច្រើន។

