ក្រសួង​ប្រៃសណីយ៍​កម្ពុជា​៖ ថៃ​ប្រើ​ចោរ​បច្ចេកវិទ្យា​​(Hacker)វាយ​ប្រហារ​សាយ​ប័​រម​កលើ​ប្រព័ន្ធ​​អន​ឡាញ​របស់​រដ្ឋាភិបាល​កម្ពុជា
Heang
-

រាជធានី​ភ្នំពេញ ៖ ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ង​ថៃ​បាន​ប្រើ​ក្រុម​ចោរ បច្ចេកវិទ្យា (Hacker)​ថៃ​ឈ្មោះ BlackEye-Thai បាន​វាយប្រហារ​សា យ​ប័​រម​កលើ​ប្រព័ន្ធ​អន​ឡាញ​របស់​រដ្ឋាភិបាល​កម្ពុជា​។ ការ​លើក​ឡើង​របស់​ក្រសួង​ប្រៃសណីយ៍​កម្ពុជា​នេះ​ខណៈ​កម្ពុជា​ច្រាន​ចោលការ​ចោទប្រកាន់​របស់​ថៃ​ថា​បាន​ពឹង​ក្រុម​ចោរ​បច្ចេកវិទ្យា​(Hacker) កូរ៉េ​ខាងជើង វាយប្រហារ​ទៅ លើ​ស្ថាប័ន មួយ​ចំនួន​របស់​ថៃ​។

យោង​តាម​សេចក្តីជូនដំណឹង ស្តី​ពី ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ព័ត៌មាន​មិន​ពិត​លើ​បណ្តាញ​សង្គម របស់​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ (​ក​.​ប​.​ទ​.)​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២៥ បាន​លើក​ឡើង​ថា​ក្រសួង​ប្រៃសណីយ៍ បាន​សង្កេត​ឃើញ​មានការ​ផ្សព្វផ្សាយ​នៅ​លើ បណ្តា ញ​សង្គម​នូវ​ព័ត៌មាន​នៅ​ថៃ​ដែល​ចោទ​ថា កម្ពុជា​បាន​ពឹង​ក្រុម​ចោរ​បច្ចេកវិទ្យា​(Hacker) កូរ៉េ​ខាងជើង​វាយប្រហារ​ទៅ​លើ​ស្ថាប័ន​មួយ​ចំនួន​របស់​ថៃ​។

ក្រសួង​ប្រៃសណីយ៍​បាន​បញ្ជាក់​ថា​៖«​សូម​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​មិន​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​ចោរ​បច្ចេកវិទ្យា​(Hacker) កូរ៉េ​ខាងជើង ដូច​ការ ចោទប្រកាន់​នេះ​ទេ​។ ក្រសួង​យល់​ឃើញ​ថា​ការ​ចោទប្រកាន់​នេះ​ជា​ចេតនា​អាក្រក់​របស់ ថៃ​ដើម្បី​បង្អួច​កេ រ្តិ៍​ឈ្មោះ​កម្ពុជា នៅ​លើ​ឆាក​អន្តរជាតិ ដូចដែល​ថៃ​ធ្លាប់​បាន​ធ្វើ​កន្លង​មក ។

ផ្ទុយ​ទៅ​វិញ​ក្រសួង​ប្រៃសណីយ៍​បាន​អះអាង​ថា​តាម​ការ​សង្កេត​ឃើញ​ថា​ក្រុម​ចោរ​បច្ចេកវិទ្យា​(Hacker) ថៃ​ឈ្មោះ BlackEye-Thai បាន​វាយប្រហារ​សាយ​ប័​រ មក​លើ​ប្រព័ន្ធ​អន​ឡាញ​របស់​រដ្ឋាភិបាល​កម្ពុជា​ស្ទើរតែ​ទាំងអស់ ក្នុង​រយៈពេល​២​ស​ប្តា​ហ៍​ចុង​ក្រោយ​នេះ តែ​ត្រូវ​បាន​ទប់ស្កាត់​ដោយ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​ទទួល​រង​ការ​ប៉ះពាល់​តិចតួច ៕ ប្រភព៖ កោះសន្តិភាព