ក្រោយស្ថានភាពនៅក្រុងបាងកក រៀងស្រាលបន្តិច ស្រាប់តែទាហានសៀម នៅតាមសមរភូមិជួរមុខ ចាប់ផ្តើមបង្កើនភាពតានតឹងឡើងវិញ។ ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ទាហានសៀមឈុតខ្មៅមួយក្រុម ចេះតែចង់បង្កបញ្ហាជាមួយទាហានកម្ពុជារបស់យើង នៅសមរភូមិជួរមុខភ្នំខ្មោច។

តាមការវាយតម្លៃរបស់ទាហានយើងនៅជួរមុខ បានឲ្យដឹងថា ទាហានសៀម ចេះតែចង់រុលចូលដីយើង និងដើរល្បាតខុសតម្រាយផ្លូវចាស់ ព្រោះតែចង់ឲ្យទាហានយើងខឹង និងអត់ធ្មត់មិនបាន ហើយឈានដល់ការផ្ទុះអាវុធ។
តែសម្រាប់កងទ័ពនៅជួរមុខរបស់យើង ដែលមានវិន័យយ៉ាងម៉ឺងម៉ាត់ និងស្តាប់បទបញ្ជាត្រឹមត្រូវ គឺមិនអាចចូលការបញ្ឆោតរបស់ទាហានសៀមនោះឡើយ តែបើសិនសត្រូវឈ្លានពានទាំងនេះ នៅតែចូលឈ្លានពាន ហើយបាញ់ប្រហារមកលើកងទ័ពយើងនោះ គឺដាច់ការឆ្លើយតប និងវាយលុកត្រូវតែធ្វើភ្លាមៗតែម្តង មិនទុកនោះឡើយ។

កាលពីប៉ុន្មានថ្ងៃមុន នៅសមរភូមិមុំ៣ ដែលទាហានទាំង២ ត្រូវជួបគ្នា៣ដង មួយសប្តាហ៍ ប៉ុន្តែពួកគេចង់បង្ករឿង ស្រាប់តែល្បាតខុសផ្លូវ ហើយត្រូវទាហានកម្ពុជា រុញឲ្យត្រឡប់ទៅវិញ និងដើរល្បាតតាមការផ្លូវចាស់ដែលធ្លាប់ធ្វើរួមគ្នា។
តាមរយះវីដេអូ និងរូបភាពដែលខ្ញុំទទួលបាន, ពេលតឹងសម្តីដាក់គ្នានៅតំបន់សមរភូមិភ្នំខ្មោច កងទ័ពយើង គ្មានខ្លាចញញើតជាមួយទាហានសៀមនោះឡើយ ហើយបង្ហាញពីភាពអង់អាចក្លាហាន ដោយដេញពួកគេឲ្យត្រឡប់ថយក្រោយ ពេលរុលចូលខុសតម្រាយផ្លូវល្បាត។ខ្ញុំពិតជាកោតសរសើរ ចំពោះភាពស្វាហាប់ ហានក្លា និងរឹងមាំរបស់កងទ័ពយើងនៅសមរភូមិជួរមុខណាស់។សូមជូនពរពូៗបងៗ មានសុខភាពល្អរឹងមាំ ចៀសឆ្ងាយពីជំងឺ និងជោគជ័យឈ្នះអស់មាសត្រូវឈ្លានពាន។
