ថៃ បាក់រលំអគារមួយកន្លែងនៅក្រុងវៀងប៉ាប៉ាខេត្តឈៀងរ៉ៃ បណ្តាលអោយមានមនុស្ស3នាក់ ជាប់នៅខាងក្រោមគំនរដែកបំនែកអគារ...
វេលាម៉ោង 4:14 រសៀល ថ្ងៃទី 8 ខែកក្កដា ខ្សែទូរស័ព្ទទាន់ហេតុការណ៍ 1669 បានទទួលរបាយការណ៍ពីការដួលរលំអគារ ដោយមានមនុស្សប្រហែល 3 នាក់ជាប់នៅខាងក្នុង និងមិនស្គាល់ចំនួនអ្នករងរបួស។

អ្នកយកព័ត៌មានបានរាយការណ៍ថា ទីតាំងកើតហេតុ គឺជាអគារទើបតែសាងសង់ថ្មីនៃហាងមួយកន្លែង ក្នុងតំបន់ Ban Ko ភូមិលេខ8 ឃុំ Wiang Ka Long ស្រុក Wiang Pa Pao ខេត្ត Chiang Rai ។

មូលនិធិ សៀម ឈៀងរ៉ៃ ការិយាល័យកណ្តាល បានទទួលដំណឹងដំបូងថា អគារនេះជាសំណង់ដែក កម្ពស់ប្រហែលអគារ2ជាន់ ដែលបានដួលរលំ.... ក្រុមសង្គ្រោះកំពុងធ្វើការ។ Source :matichon

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។