ពេញលេងហើយថៃ ! ករណីគ្រឿងញៀននៅសាលាខេត្តនគររាជសីមា បង្កការភ្ញាក់ផ្អើលទូទាំងប្រទេសថៃ
( នគររាជសីមា ថៃ )៖ អាជ្ញាធរថៃ បានបើកយុទ្ធនាការ “White Korat: Clean Your Own House” ដោយធ្វើតេស្តសារធាតុញៀនភ្លាមៗចំពោះមន្រ្តីសាលាខេត្តនៅ នគររាជសីមា (Korat) ដែលមានចំនួនជិត ២០០នាក់ ចូលរួមធ្វើតេស្ត។
លទ្ធផលធ្វើឲ្យភ្ញាក់ផ្អើលជាច្រេីន៖ មាន ១៦៧នាក់ ឬប្រហែល ៩៨.៥% ត្រូវបានរកឃើញថា មានសារធាតុញៀនក្នុងរាងកាយ។
ការត្រួតពិនិត្យនេះបានប្រព្រឹត្តដោយគ្មានការជូនដំណឹងជាមុន និងបានចាត់ទុកជាជំហ៊ានសំខាន់ក្នុងការសម្អាតបណ្តាញរដ្ឋបាលថៃឱ្យស្អាតពីការញៀនថ្នាំ។
អាជ្ញាធរបានប្រកាសថា អ្នកណាដែលទទួលលទ្ធផលវិជ្ជមាននឹងត្រូវផ្អាកពីតំណែង បើសិនជាបានបញ្ជាក់ជាច្បាស់តាមវេជ្ជសាស្ត្រនិងច្បាប់៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។