ស្រ្តីម្នាក់ដែលទៅសម្រាលកូន ដោយជិះម៉ូតូខ្លួនឯង ហើយមិនឃើញមានប្តី និងសាច់ញាតិជូនទៅមន្ទីរពេទ្យនោះ នៅពេលនេះគាត់សម្រាលកូនប្រុសបានដោយសុវត្ថិភាហើយ
Heang
-

ស្រ្តីម្នាក់ដែលទៅសម្រាលកូន ដោយជិះម៉ូតូខ្លួនឯង ហើយមិនឃើញមានប្តី និងសាច់ញាតិជូនទៅមន្ទីរពេទ្យនោះ នៅពេលនេះគាត់សម្រាលកូនប្រុសបានដោយសុវត្ថិភាព ក្រោមការជួយ និងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនៅស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។

ស្រ្តីរូបនេះ បានទទួលការអាណិតអាសូរយ៉ាងខ្លាំងពីមហាជននៅតាមបណ្តាញសង្គម ព្រោះតែគាត់ ត្រូវបើកម៉ូតូកញ្ចាស់មួុយគ្រឿង ទៅឆ្លងទន្លេខ្លួនឯង ដែលស្ទើរមិនជឿនោះឡើយ។តែក្រោយទៅដល់មន្ទីរពេទ្យ និងកើតបានកូនម្នាក់ ទើបប្រហែល២ម៉ោងក្រោយ ឃើញប្តីរបស់គាត់ទៅមើលដល់ពេទ្យ។ នេះជាស្ថានភាពរបស់ពលរដ្ឋយើងខ្លះនៅតំបន់ជនបទ និងតំបន់ដាច់ស្រយ៉ាល។ តែពេលនេះ ទាំងកូន និងម្តាយមានសុខភាពល្អប្រសើរ។ ខ្ញុំសង្ឃឹមថាស្រ្តីរូបនេះ នឹងទទួលបានការឧបត្ថម្ភពីសប្បុរសជននានា៕ ខ្លឹមសារពីលោក ៖ ស៊ន សុភក្រ្ត-Sorn Sopheak