កម្ពុជាមិនលេងឆ្មាចាប់កណ្ដុរជាមួយឡើយ ព្រោះកម្ពុជាចង់បានដំណោះស្រាយច្បាស់លាស់ ហើយឈប់យកករណីបិទព្រំដែននេះធ្វើជាលក្ខខណ្ឌដោះស្រាយបញ្ហាតទៅទៀត...
Heang
-

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា រឿងបើកច្រកព្រំដែន កម្ពុជាសុំតែ៣លក្ខខណ្ឌប៉ុណ្ណោះគឺទី១ ថៃប្រកាសបើកមុនជាឯកតោភាគី និងត្រូវអះអាងថាមិនប្រើប្រាស់វិធានការបិទជាឯកតោភាគីទៀតទេ, ទី២ ត្រូវបើកគ្រប់ច្រកទាំងអស់ និងទី៣ បើកឱ្យដូចស្ថានភាពមុនថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥។ 

ប្រសិនបើថៃអនុវត្ដបាន៣លក្ខខណ្ឌនេះ កម្ពុជានឹងបើកតាមក្រោយយ៉ាងយូរ៥ម៉ោង ប៉ុន្ដែបើថៃធ្វើមិនបានកម្ពុជាមិនលេងឆ្មាចាប់កណ្ដុរជាមួយឡើយ ព្រោះកម្ពុជាចង់បានដំណោះស្រាយច្បាស់លាស់ ហើយឈប់យកករណីបិទព្រំដែននេះធ្វើជាលក្ខខណ្ឌដោះស្រាយបញ្ហាតទៅទៀត ដែលវាប៉ះពាល់ដល់ប្រជាពលរដ្ឋទាំងសងខាង។