ក្តៅៗ ! ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
Heang
-

តំបន់ព្រំដែននៃខេត្ត Tak ភាគខាងជើងជាប់ប្រទេសមីយ៉ាន់ម៉ា កំពុងភ័យព្រួយនិងត្រៀមខ្លួនចំពោះគ្រាអាសន្ន ខណៈមេបញ្ជាការកងទ័ពកំពុងតាមដានស្ថានការណ៍និងរឹតបណ្តឹងព្រំដែន បន្ទាប់ពីនៅប្រទេសមីយ៉ាន់ម៉ា កំពុងផ្ទុះការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា ជាពិសេសមានការទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់តែម្តង។

តាមការចុះផ្សាយរបស់ Amarin TV, នៅថ្ងៃសៅរ៍ទី១២ខែកក្កដាឆ្នាំ២០២៥ មានការប្រយុទ្ធគ្នារវាងទាហានការ៉ែន ដែលវាយប្រហារយ៉ាងខ្លាំងទៅលើទាហានមីយ៉ាន់ម៉ា ដោយប្រើយន្តហោះគ្មានមនុស្សបើក ដើម្បីទម្លាក់គ្រាប់បែកលើឃ្លាំងគ្រាប់កាំភ្លើងធំ បណ្តាលឲ្យមានការផ្ទុះលាន់ឮសំឡេងទ្រហឹង រង្គើប្រៀបបានរញ្ជួយដី។

ដោយសារតែឥទ្ធិពលនៃការប្រយុទ្ធគ្នាកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយ មេបញ្ជាការថៃក្នុងស្រុក Mae Sot បានចេញបញ្ជាឲ្យតាមដានព្រំដែននិងពិនិត្យមើលស្ថានការណ៍ឲ្យបានជាប់លាប់ ដើម្បីធានាសុវត្ថិភាពប្រជាជនថៃ ហើយនឹងជម្លៀសចេញតែម្តងក្នុងករណីចាំបាច់៕  ប្រភព៖ ​កម្ពុជាថ្មី