លោក ថាក់ស៊ីន និយាយថា ថៃ មិនទៅតុលការយុត្តិធម៌អន្តរជាតិ ICJ ទេ ឱ្យកម្ពុជាទៅតែឯងទៅ...
លោក ថាក់ស៊ីន និយាយថា ថៃ មិនទៅតុលការយុត្តិធម៌អន្តរជាតិ ICJ ទេ ឱ្យកម្ពុជាទៅតែឯងទៅ។ ទោះមិនទៅ ក៏តុលាការគេចាត់ការដែរ ផ្អែកលើការប្តឹងរបស់កម្ពុជាពីរលើកកន្លងទៅ។ លោក ថាក់ស៊ីន លើកឡើងដែរថា សម្តេចតេជោ ខឹងព្រោះថៃ ចាត់វិធានការលើល្បែងនៅកម្ពុជា។ ខ្ញុំចាប់អារម្មណ៍ឃ្លានេះ លោក ថាក់ស៊ីន លើកឡើងដូចពូ សម រង្ស៊ី ណាស់។

លើកបែបនេះមិនត្រូវ បញ្ហាព្រំដែនកម្ពុជា-ថៃ ផ្តើមពីទាហានថៃ បាញ់សម្លាប់ទាហានខ្មែរថ្ងៃទី២៨ ខែឧសភា ហើយថៃ បិទព្រំដែនឯកតោភាគីថ្ងៃ៧ ខែមិថុនា។ ថៃ ចាប់ផ្តើមប្រតិបត្តិការលើល្បែងអនឡាញ ក្រោយព្រឹត្តិការណ៍ទាំងនេះ។ កុំចង់បង្វែរដើមហេតុនៃរឿង៕ ដកស្រង់ខ្លឹមសារពី៖ វ៉ាន់ សារាយ Vann Saray

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។