ឃើញច្បាស់ឬនៅប៉ុណ្ណឹង ថាតើនរណាមានឥទ្ធិពលខ្លាំងលើកងទ័ពថៃ...
Heang
-

កាលពីពេលថ្មីៗនេះ មានសារព័ត៍មានថៃជាច្រើនបានធ្វើការចុះផ្សាយ ព្រោងព្រៀតពីសកម្មភាពរបស់ មេបញ្ជាការកងទ័ពថៃភូមិភាគ២ បានចុះទៅចែក អាវរូបយ័ន្ត កន្សែងយ័ន្ត និង បន្តោងរូបស្ដេចដើម្បីពង្រឹងស្មារតីដល់កងទ័ពរបស់ពួកគេ ។ 

ជាមួយគ្នានោះក៏បានឃើញ ទាហានឈុតខ្មៅថៃ គោរពព្រះអង្គម្ចាសក្សត្រីយ៍ សុរិនថន ដែលគេដឹងថា ជាអ្នកមានឥទ្ធិពលលើទ័ពថៃ ថែមទៀតផង។

ទន្ទឹមនិងនេះដែរមិនត្រឹមតែប៉ុណ្ណោះមេទ័ពភូមិភាគ២ថៃ អួតពីការបំពាក់អាវុធដល់កងទ័ពរបស់ខ្លួន ដើម្បីការពារទឹកដី តែចង់ឃើញរដ្ឋាភិបាលទាំង២ ដោះស្រាយបញ្ហាព្រំដែនដោយសន្តិភាព។

ប៉ុន្តែការនិយាយផ្ទុយពីសកម្មភាពទាហានរបស់ខ្លួន។ មាត់និយាយថា ចង់ឲ្យដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តែទាហានទាំងឈុតប៉ារ៉ា និងឈុតខ្មៅ បានអុកឡុកនៅសមរភូមិតាមព្រំដែនស្ទើរជារៀងរាល់ថ្ងៃ តែត្រូវបានកងទ័ពកម្ពុជាដេញចេញ៕