ពលរដ្ឋប៉ាគីស្ថានស្លា.ប់កើនដល់ជាង៣០នាក់ ក្រោយពីការវាយប្រហារមីស៊ីលរបស់ឥណ្ឌា
Heang
-

Update News: ចំនួនពលរដ្ឋប៉ាគីស្ថានស្លា.ប់កើនដល់ជាង៣០នាក់ហើយ ក្រោយពីការវាយប្រហារមីស៊ីលរបស់ឥណ្ឌាសំដៅលើគោលដៅក្រុមសកម្មប្រយុទ្ធប៉ាគីស្ថាន ។ ដោយកាលម្សិលមិញប៉ាគីស្ថានបា.ញ់ទម្លាក់យន្តហោះឥណ្ឌាជិត៥គ្រឿង ហើយព្រឹកនេះឥណ្ឌាក៏បានសងសឹងបា.ញ់ទម្លាក់យន្តហោះយោធាប៉ាគីស្ថានវិញគឺច្រើនជាង២គ្រឿងដែរនៅតំបន់ព្រំដែន Amritsar។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺប្រតិបត្តិវាយប្រហាររបស់ឥណ្ឌាសង្រ្គប់លើប៉ាគីស្ថានដែលមានឈ្មោះថា Operation Sindoor ជាផែនការផ្តួចផ្តើមដ៏ច្បាស់លាស់របស់ស្រ្តីជាមន្រ្តីយោធាជាន់ខ្ពស់ឥណ្ឌា២រូប គឺលោកស្រី Col Sofiya Qureshi និងលោកស្រី Wg Cdr Vyomika Singh ដែលធ្វើឲ្យប្រជាជនឥណ្ឌាមានមោទនភាពជាពន់ពេកក្រៃ៕ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department