គួររំលឹកផងដែរថានៅកាលពីវេលាយប់ឈានចូលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះមានករណីរំលោភដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីមានបុរសម្នាក់អាងខ្លួនជាមេការមកធ្វេីបែបនេះដាក់កូនស្រី ដែលជាកូនចៅដែលធ្វេីការជាមួយគ្នាក្នុងការដ្ឋានសាងសងមួយកន្លែងដែលជាកន្លែងរួមការងារជាមួយគ្នា ហេតុការណ៍នេះស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យរាជធានី។

យ៉ាងណាមិញមកទល់និងពេលនេះជនល្មើសនៅមិនទាន់ចាប់ខ្លួនបានទេ ដោយឃើញដូច្នេះលោកឯកឧត្តម ហ៊ុន គឹមជាតិ ដែលជាក្មួយប្រុសរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសំណេរនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក ដូច្នេះថា ៖ «ទុកអោយខ្ញុំធ្វេីការម្តង បេីគ្មានអ្នកយក តេីឥលូវ ជនល្មេីស នៅ ឯណា លឺសូថា យករូបថត ជាមួយសម្តេច ទៅគំរាមខាងក្មួយរងគ្រោះទៀតតេីពិតទេ » ។ លោកឯកឧត្តមបានបន្តទៀតថា ៖ រឿងនេះមិនអាចទុកយូបានទេ ខ្ញុំចង់ដឹងថាខ្នងក្រាស់ប៉ុន្នា ដែរ ។

តាមរយៈសំណេររបស់លោកឯកឧត្តម ហ៊ុន គឹមជាតិ បានធ្វើឲ្យមហាជនសម្តែងការគាំទ្រជាខ្លាំង ហើយរងចាំមើលថាតើវាសនារបស់ជនល្មើសដែរអាងខ្នង អាងខ្សែរូបនេះ ចុងក្រោយនិងទៅជាយ៉ាងណា ៕


