កូនប្រសាចិត្តឆៅ ខឹងប្រពន្ធសុំលែងលះ យកភ្លើងដុតផ្ទះ ឪក្មេកឆេះខ្ទេច
Heang
-

បន្ទាយមាន័យ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបនន្ទាប់ពីរូបគេបានយកភ្លើងដុត​ផ្ទៈ​ឪពុក​ បណ្តាល​ឱ្យ​​ឆេះ​អស់ទាំង​ស្រុង​និង​សម្ភារៈ​អស់​ជាង​១០​ម៉ឺន​បាត​ ត្រូវ​កម្លាំង​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃ​ទី​០៥ ខែឧសភា ឆ្នាំ​២០២៥​ស្ថិត​នៅ​ភូមិ​ទួល​ប្រាសាទ សង្កាត់​.​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

យ៉ាងណាមិញយោងតាមការបញ្ជាក់របស់នាយ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បានឱ្យដឹងថា​៖ ​ក្រោយ​អគ្គី​ភ័យ​ឆាបឆេះ​ផ្ទះ ក​ម្លាំ​ងសមត្ថកិច្ច​​ចុះ​អន្តរាគមន៍​ពន្លត់​ដែល​រថយន្ត​ពន្លត់អគ្គីភ័យ​បាន​បាញ់​ពន្លត់​មិន​រាលដាល​ឆេះ​ដល់​ផ្ទៈ​អ្នក​ជិតខាង​តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទៈ​១​ខ្នង​ទាំងស្រុង​និង​សម្ភារៈ​ ហើយ​កម្លាំងសមត្ថកិច្ចបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​ជា​អ្នក​បង្ក​ដុត​ផ្ទៈ​មានឈ្មោះ ជុំ រតនៈ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ​(​ត្រូវជា​កូន​ប្រសាម្ចាស់​ផ្ទៈ​)​។


នាយ​ប៉ុស្តិ៍​នគរបាល​បញ្ជាក់​ថា​៖​ក្រោយ​ឃាត់ខ្លួន​ជន​បង្ក​ដែល​ដុត​ផ្ទៈ​ឆេះ​អស់ទាំង​ស្រុង​ និង​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ដុត​ផ្ទៈ​ចោល​ព្រោះ​ខឹង​ប្រពន្ធ​សុំលែងលះ​នៅ​ពេល​ឪពុក​ទៅ​ធ្វើ​សន្តិសុខ​ទៅ​យាម​បាត់​ហើយ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​នៅ​ផ្ទៈ​។

ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត​ដុត​ផ្ទៈ​ឪពុក​ម្តាយ​ឆេះ​អស់ទាំង​ស្រុង​និង​សម្ភារៈ​ជាង​១០​ម៉ឺ​ត​បាត​ក្រោយ​កម្លាំង​ជំនាញ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ប៉ោយ​ប៉េ​ត​សាកសួរ​ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​អនុវត្តន៍​បន្ត​តាមនីតិវិធី៕