គ្រោះរញ្ជួយដីវាយប្រហារមីយ៉ាន់ម៉ា ខ្លាំងបំផុតក្នុងកម្រិត ៤.៨រ៉ិចទ័រ នៅជិតព្រំដែនថៃ...
Heang
-

នាយកដ្ឋានតាមដានការរញ្ជួយដីរបស់ប្រទេសថៃ ក្រោមនាយកដ្ឋានឧតុនិយមបានរាយការណ៍កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៥ ថា ការរញ្ជួយដីជាបន្តបន្ទាប់បានកើតឡើងនៅមីយ៉ាន់ម៉ា និងខេត្តឈៀងរ៉ៃ ប្រទេសថៃ។

ការរញ្ជួយដីខ្លាំងបំផុតត្រូវបានកត់ត្រានៅម៉ោង ៦.៣៣ ព្រឹក ជាមួយនឹងកម្រិត ៤.៨ រិចទ័រ នៅជម្រៅ ១០គីឡូម៉ែត្រ ចំណុចកណ្តាលនៃការរញ្ជួយដីនេះមានទីតាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្បែរព្រំដែនថៃ។

ការរញ្ជួយជាច្រើនផ្សេងទៀតត្រូវបានកត់ត្រានៅក្នុងតំបន់ដូចគ្នាចាប់ពីព្រឹកព្រលឹមដល់ពាក់កណ្តាលអធ្រាត្រថ្ងៃទី ៥ ខែឧសភា ដែលមានកម្រិតចាប់ពី ១.៩ ដល់ ៣.0 ដែលភាគច្រើនមានចំណុចកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា៕ Aplus Tripz