ឯកឧត្តមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២ ខែឧសភា ឆ្នាំ ២០២៥ នេះបានអោយដឹងថា បន្ទាប់ពីបានឃេីញសកម្មភាពមនុស្សមួយក្រុមបេីកឡានដេញបុកឡានស្រី្តម្នាក់ និងនាំគ្នាប្រេីហឹង្សាទៅលេីស្រ្តីម្នាក់នោះ ( សង្ស័យស្នេហាត្រីកោណ ) ឯកឧត្ដម បានបញ្ជាអោយសមត្ថកិច្ចនគរបាលខណ្ឌទួលគោក ស្រាវជ្រាវតាមចាប់ឃាត់ខ្លួនជនបង្ករយកមកទទួលខុសត្រូវចំពោះមុខច្បាប់ ដោយឡែកប្រពន្ធដេីមសមត្ថកិច្ចឃាត់ខ្លួនបានហេីយ ។


គួរបញ្ជាក់ផងដែរថា ជនសង្ស័យ ១-ឈ្មោះ ជា រីដា ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់អាគុយ ស្នាក់នៅលេខQ៣ ផ្លូវលេខ២៦៥ ភូមិ៣ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

២-ឈ្មោះ អុឹង លីមុំ ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅលេខ៤២៨ ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
ជនរងគ្រោះ: ឈ្មោះចាប ចិន្ដា ភេទស្រី អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅលេខ១២A ផ្លូវលេខ៣៦ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភាររងការខូចខាត៖ រថយន្ត០១គ្រឿងម៉ាក Prius ស៊េរី2005 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2 BF-8730 រងការខូចខាតផ្នែកខាងមុខនិងខាងក្រោយទាំងស្រុង (ដោយសារជនសង្ស័យជាបក្ខពួក០១នាក់ភេទប្រុស (គេចខ្លួនបាត់) ជិះរថយន្តម៉ាក Raptor ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា QLM-TRA9 ជិះបំបុកនៅពេលកើតហេតុ ។ កង់បីប្រើអាគុយរបស់ប្រជាពលរដ្ឋចតមុខផ្ទះក្បែរកន្លែងកើតហេតុ ខូចខាតផ្នែកខាងក្រោយទាំងស្រុង ។
