សម្តេច ហ៊ុន សែន «ទោះគ្មាន ឬមានលិខិត យើង​ត្រូវ​ទទួល​យក​ពលរដ្ឋខ្មែរត្រឡប់មកវិញ កុំទុកឱ្យគេ​ប្រមាថ កុំឱ្យគេធ្វើបាប»
Heang
-

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃទី​១៦​ខែមិថុនា នេះ បានបញ្ជាក់ថា​ «ទោះគ្មាន ឬមានលិខិត យើង​ត្រូវ​ទទួល​យក​ពលរដ្ឋខ្មែរត្រឡប់មកវិញ កុំទុកឱ្យគេ​ប្រមាថ កុំឱ្យគេធ្វើបាប» សម្តេច ហ៊ុន សែន បញ្ជាក់បន្ថែមបែបនេះក្នុងសារពិសេសនាកិច្ចប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា ថ្ងៃទី​១៦​ខែមិថុនា នេះ។ សម្តេចអះអាងថា ការថ្លែងរបស់សម្តេចមិនមែនជាការបំពាន​កិច្ច​ការរដ្ឋាភិបាលទេ តែសម្តេចថ្លែងក្នុងនាមប្រធាន​បក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា។ សម្តេច​ស្នើថា ពលករកម្ពុជា គួរតែចាកចេញមុនពេល​គេ​បណ្តេញ​ចេញ ដោយសម្តេចអះអាងថា ការងាររាប់ម៉ឺន​កន្លែងនៅ​រង់ចាំពលរដ្ឋ។