សម្ដេច ហ៊ុន សែន ប្រាប់និស្សិតកម្ពុជា រៀននៅថៃ ថា បើទ្រាំបានសូមបន្តរៀនសិន ប៉ុន្តែបើគេធ្វើទុកបុកម្នេញពិបាករៀន សូមត្រឡប់កម្ពុជាវិញ
Heang
-

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសារពិសេស ពាក់ព័ន្ធពលករខ្មែរនៅថៃ និងការបិទព្រំដែនឯកតោភាគីរបស់យោធាថៃ ព្រមទាំងស្ថានភាពថ្មីៗនៃជម្លោះព្រំដែនកម្ពុជា-ថៃ។

នៅក្នុងការថ្លែងសារពិសេសនោះសម្ដេច ហ៊ុន សែន ប្រាប់និស្សិតកម្ពុជា រៀននៅថៃ ថា បើទ្រាំបានសូមបន្តរៀនសិន ប៉ុន្តែបើគេធ្វើទុកបុកម្នេញពិបាករៀន សូមត្រឡប់កម្ពុជាវិញ សម្ដេចនឹងផ្ដល់ថវិកាទទួលបន្ទុករៀនសូត្រទាំងស្រុង បើរដ្ឋាភិបាលកម្ពុជា មិនអាចទទួលបន្ទុកបាន។