ថៃ ៖ តាមការចុះផ្សាយរបស់ Bangkok Post នៅថ្ងៃចន្ទទី១៦ខែមិថុនាឆ្នាំ២០២៥ ការបង្ក្រាបនេះត្រូវបានបញ្ជាដោយរដ្ឋមន្ត្រីក្រសួងការងារ Phiphat Ratchakitprakarn ដែលបង្គាប់ឲ្យភ្នាក់ងារនានាត្រូវតែសហការគ្នាដើម្បីការពារឲ្យបាននូវការងារដែលទុកឲ្យពលរដ្ឋថៃធ្វើ។

ជុំវិញបញ្ហានេះអ្នកនាំពាក្យក្រសួង លោក Phumphat Muanchan បានបញ្ជាក់ថា ក្រសួងនឹងធ្វើការជាមួយប៉ូលិសនិងមន្ទីរការងារ ដើម្បីស្វែងរក ផាកពិន័យ និងធ្វើមាតុភូមិនិវត្តន៍ពលករខុសច្បាប់។
ការបង្ក្រាបនេះធ្វើឡើងបន្ទាប់ពីក្រសួង ចាប់ខ្លួនមនុស្សជាង ៤ ៤០០នាក់ដោយសារល្មើសច្បាប់ ក្នុងរយៈពេល៩ខែមកនេះ។ ចាប់ពីថ្ងៃទី១ខែតុលាឆ្នាំ២០២៤ដល់ថ្ងៃទី១៣ខែមិថុនាឆ្នាំ២០២៥ ជនបរទេសចំនួន ៤ ៤៣៧នាក់ ត្រូវបានរកឃើញថា ប្រកបមុខរបរដែលហាមឃាត់យ៉ាងតឹងរ៉ឹងសម្រាប់ជនបរទេស ដូចជាអ្នកលក់ដូរ ជាងកាត់សក់ អ្នកម៉ាស្សាបែបប្រពៃណី លេខា និងអ្នកបើកបរ ហើយក្នុងនោះក្រសួងបានដាក់ការចោទប្រកាន់តាមផ្លូវច្បាប់ប្រឆាំងនឹងមនុស្សចំនួន ៤១៧នាក់។
សូមជម្រាបថា មានការងារចំនួន២៧ ដែលថៃទុកសម្រាប់តែប្រជាជនខ្លួនធ្វើប៉ុណ្ណោះ ដូចជា៖
១ ជាងចម្លាក់ឈើ
២ អ្នកបើកបរដឹកជញ្ជូនសាធារណៈ
៣ អ្នកធ្វើការងារខាងដេញថ្លៃ
៤ អ្នកកាត់ត្បូង
៥ ជាងកាត់សក់
៦ អ្នកត្បាញក្រណាត់
៧ អ្នកត្បាញកន្ទេល
៨ អ្នកធ្វើក្រដាសខ្ចប់
៩ ម្នាងសិលា
១០ អ្នកផលិតឧបករណ៍ភ្លេងថៃ
១១ អ្នកធ្វើនីឡូវែរ
១២ ជាងមាស ប្រាក់ និងស្ពាន់
១៣ ការងារធ្វើពីលង្ហិនប៉ូលា
១៤ អ្នកធ្វើតុក្កតាថៃ
១៥ អ្នកធ្វើបាត្រលោក
១៦ អ្នកត្បាញក្រណាត់សូត្រធ្វើដោយដៃ
១៧ ជាងចម្លាក់ព្រះពុទ្ធរូប
១៨ អ្នកធ្វើឆ័ត្រក្រដាសប្រពៃណី
១៩ ភ្នាក់ងារឈ្មួញកណ្តាល
២០ អ្នកធ្វើការងារម៉ាស្សាបែបប្រពៃណីថៃ
២១ អ្នកមូរបារី
២២ មគ្គុទេសក៍ទេសចរណ៍
២៣ អ្នកដើរលក់របស់កំប៉ិកកំប៉ុក
២៤ អ្នកវាយអក្សរ
២៥ អ្នកក្រងខ្សែអំបោះ
២៦ លេខា
២៧ អ្នកផ្តល់សេវាដោះស្រាយវិវាទ
ប្រភព៖ កម្ពុជាថ្មី